Connect with us

ព័ត៌មានជាតិ

ក្មេងស្រីអាយុ២ឆ្នាំត្រូវឪចុងធ្វើទារុណកម្មរហូតដល់ស្លាប់ កុហក់សមត្ថកិច្ចថា រអិលជើងដួលពីលើ

បានផុស

នៅ

ភ្នំពេញ៖ ក្មេងស្រីក្នុងវ័យ២ឆ្នាំម្នាក់ត្រូវបានឪចុងធ្វើទារុណកម្មរហូតដល់ស្លាប់ ហើយជនបង្កជាឪចុងបានកុហកសមត្ថកិច្ចថា ខ្លួនរអិលជើងយកដៃច្រត់លើដើមទ្រូងក្មេងស្រីរហូតដល់ស្លាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣ និង១៥នាទី រសៀលថ្ងៃទី៣០ ខែមិថុនានេះ ស្ថិតក្នុងបន្ទប់ជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យជាឪចុងឈ្មោះ សុខ រដ្ឋា អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានសារជាតិញៀនក្នុងខ្លួន។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ន ស.ន អាយុ២ឆ្នាំ ជាកូនស្រ្តីឈ្មោះ ផុន សុខហាត់ អាយុ២៨ឆ្នាំ។

យោងតាមរបាយកាណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង១៣ និង១៥នាទីរសៀល ថ្ងៃទី៣០ខែមិថុនា ជនសង្ស័យជាឪចុងបានបីក្មេងស្រីមកបន្ទប់ជួលរបស់ឈ្មោះ មី ថុល ដែលត្រូវជាជីតាក្មេងស្រីឱ្យជួយមើលផង ថាក្មេងស្រី​រង​គ្រោះបានស្លាប់ពេលដែលខ្លួនរៀបឆុងមី ហើយរអិលជើងដួលសង្កត់ពីលើបណ្តាលឱ្យស្លាប់។

ចំណែកលោកតាក្មេងស្រីមិនអស់ចិត្តក៏ប្តឹងទៅនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ២ ឱ្យចុះមកពិនិត្យរឿងរ៉ាវនេះ ហើយក្នុងនោះនគរបាលបានសហការណ៍ជាមួយនគរបាលនាយកដ្ឋានព្រហ្មទណ៍កម្រិតធ្ងន់ និងនគរបាលការិយាល័យបច្ចេកទេស បើកការស្រាវជ្រាវចាប់តាំងពីវេលាម៉ោង១៤ រហូតដល់យប់ថ្ងៃដដែល ទើបជនសង្ស័យជាឪចុងបានសារភាពថា មូលហេតុដែលខ្លួនមានកំហឹងទៅលើកូនចុង ព្រោះតែកូនចុងបានទាត់ក្បាលខ្លួន។ ដូច្នេះហើយទើបខ្លួនយកជង្គុងអុកទៅលើដើមទ្រូងក្មេងស្រីរងគ្រោះរហូតដល់ដាច់ខ្យល់ស្លាប់ ហើយខ្លួនបានប្រើល្បិចកុហកថារអិលជើងសង្កត់លើកូនចុងដល់ស្លាប់។

នេះជាករណីធ្វើទារុណ្ឌទៅលើក្មេងស្រីដែលមានអាយុទើប២ឆ្នាំពីសំណាក់ឪចុងចិត្តឃោរឃៅ។ ក្នុងនោះដែរ ប្រជាពលរដ្ឋបានសុំឱ្យសមត្ថកិច្ចក៏ដូចជាស្ថាប័នច្បាប់ជួយដាក់ទោសទណ្ឌទៅលើឃាតករូបនេះឱ្យបានធ្ងន់ធ្ងរទើបសមនឹងបទល្មើស៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម