Connect with us

ព័ត៌មានជាតិ

ដើមឈើ​១៦​ដើម​បាក់​រលំ របួស​មនុស្ស​ម្នាក់​និង​ខូច​កង់​បី​មួយគ្រឿង ដោយ​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​ កាលពី​ល្ងាចមិញនេះ​​

បានផុស

នៅ

​ភ្លៀង​មួយ​មេ​ធំ លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បក់​បោក​ខ្លាំង​កាលពី​ល្ងាច​មិញ​នេះ បាន​បណ្តាល​ឲ្យ​បាក់​រលំ​ដើមឈើ​សរុប​ចំនួន​១៦​ដើម និង​បាក់​មែក​ប្រមាណ​ជាង​២០​ដើម នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​បានធ្វើ​ឲ្យ​របួស​មនុស្ស​ម្នាក់​ និង​ខូចខាត​កង់​បី​មួយ​គ្រឿង​ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ និង​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​០១ មិថុនា​នេះ​ថា កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង ០៤​និង​០០​នាទី​ម្សិល​មិញ​នេះ ភ្លៀង​មួយ​មេ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បក់បោក​ខ្លាំង បានធ្វើ​ឲ្យ​បាក់​រលំ​ដើមឈើ​សរុប​ចំនួន​១៦​ដើម ​និង​បាក់មែក​ប្រមាណ​ជាង​២០​ដើម នៅ​ទូទាំង​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ភ្លាមៗ​នោះ​មន្ត្រី​ជំនាញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​កាត់​សម្រួល ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​បាន​ភ្លាមៗ​។

​លោក​បន្តថា ក្នុង​ចំនួន​ដើមឈើ​ដែល​បាន​បាក់​រំលំ​នេះ ក្នុង​នោះ​រួមមាន​៖ ១. សង្កាត់​វត្តភ្នំ ដើម​គគីរ ០៦​ដើម មុខកាត់ ២០​សង់ទីម៉ែត្រ និង​ដើម​គ្រាប់បែក ០១​ដើម មុខកាត់ ៧០​សង់ទីម៉ែត្រ នៅ​រង្វង់​មូល​វត្តភ្នំ​ដែល​បាន​រលំ​កាត់​ទទឹង​ផ្លូវ បណ្តាល​ឲ្យ​កកស្ទះ​ចរាចរណ៍ បាន​សហការ​ជាមួយ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ ធ្វើការ​កាត់ចេញ​ភ្លាមៗ​។ ២. សង្កាត់​ស្រះចក ដើមឈើ​ធ្នង់ ០៣​ដើម មុខកាត់ ០.០៥​ម៉ែត្រ​នៅ​គល់​ស្ពាន​កម្ពុជា​ជប៉ុន និង​ដើម​ក្ងោក ០១​ដើម មុខកាត់ ៤០​សង់ទីម៉ែត្រ នៅ​ផ្លូវជាតិ​លេខ​៥ និង​មែក​គគីរ​យះ​មែក​មួយ​មែក មុ​មុខកាត់​២០​សង់ទីម៉ែត្រ នៅ​ផ្លូវ​៤៧​។ ៣. សង្កាត់​ផ្សារ​ថ្មី​៣ ដើម​ឥន្ទនេល បាក់មែក ០២​ដើម មុខកាត់ ១៥​សង់ទីម៉ែត្រ នៅមុខ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ផ្លូវ​ន​រោ​ត្ដម និង​មែក​ត្របែកព្រៃ បាក​បាក់មែក​មុខកាត់​២០​សង់ទីម៉ែត្រ​ចំនួន​០១​ដើម នៅ​ផ្លូវ​លេខ​៥៣​។ ៤. សង្កាត់​ផ្សារ​ចាស់ ដើម​ត្របែកព្រៃ​រយះ​មែក​០១​ដើម មុខកាត់​៥​សង់ទីម៉ែត្រ​នៅ​ផ្លូវ​នរោត្ដម​។ ៥. ខណ្ឌទួលគោក បាក់​ឈើ​ម​ឈើ​ចំនួន​៤​ដើម បណ្តាលឲ្យ​របួស​មនុស្ស​ម្នាក់​និង​ខូចខាត​កង់​បី​មួយគ្រឿង និង ៦. នៅ​ខណ្ឌ​៧​មករា បាក់​ចំនួន​១​ដើម។ សរុប​១៦​ដើម កម្លាំង​ប្រជា​ការពារ​ខណ្ឌ បាន​សហការ​កាត់ និង​ប្រមូល​ដឹក​ចេញ ដើម្បី​កុំ​ឲ្យ​ស្ទះចរាចរណ៍​។

​លោក​បន្តទៀតថា ចំពោះ​ដើមឈើ​ដែល​ដួលរលំ​ហើយ​អាច​ដាំ​វិញ​បាន លោក​ ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើ​ការ​ដាំ​ឡើងវិញ​ផង​ដែរ​។ ក្រៅពីនេះ​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​ ក៏បាន​ប្រើប្រាស់​ម៉ូតូ​អនាម័យ​របស់​រដ្ឋបាល​ខណ្ឌ ចុះ​ប្រមូល​សំរាម​ដែល​នៅ​ជាប់​មាត់​អណ្តូង​លូ ដើម្បី​ឲ្យ​ទឹកភ្លៀង​ហូរ​ចូល​លូ​បាន​លឿន ជួយ​កាត់បន្ថយ​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង​ផង​ដែរ​៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ២៧ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ២៧ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

Sokha Hotels

ព័ត៌មានពេញនិយម