Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ាណា ផ្ដល់អំណោយ​មនុស្សធម៌​ជូន​កុមារកំព្រា ក្នុង​មណ្ឌល​ មែកឈើ​

បានផុស

នៅ

ដោយ​ទទួលដំណឹង​តាមរយៈ​បណ្តាញ​សង្គម​ពី​ការលំបាក​របស់​មណ្ឌល​ មែកឈើ ស្ថិតនៅក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី០១ ខែកក្កដា ឆ្នាំ​២០២១​នេះ ឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា បាន​ចាត់​ឲ្យ​លោក ជិន ប៊ុនធឿន និង​ក្រុមការងារ​មនុស្សធម៌​នាំយក​អំណោយ​មួយចំនួនធំ​ ទៅ​ប្រគល់ជូន​មណ្ឌល​មួយ​នេះ ដើម្បី​ជួយ​សម្រាល​ការលំបាក​បាន​មួយរយៈ​ផងដែរ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាស​នោះ​លោក ជិន ប៊ុនធឿន បាន​ពាំនាំ​បណ្តាំ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម និង​លោកជំទាវ ដែលជា​និច្ចកាល​លោក​តែងតែ​គិតគូរ​ពី​ការលំបាក​របស់​កូនៗ ក្មួយៗ​ដែល​រស់​នៅតាម​អង្គការ សមាគម និង​មណ្ឌល​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ក្មួយៗ​ក្នុង​មណ្ឌល ​មែកឈើ ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព​ក្នុង​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ ។​

សូមបញ្ជាក់​ផងដែរ​ថា លោក ផន ផល្លា ជា​អតីត​ក្មេង​ធ្លាប់​រស់នៅក្នុង​មណ្ឌល ត្រូវបាន​ឲ្យ​កាន់​តួនាទី​បន្ត​ជា​ប្រធាន​ថ្មី​ តាំងពី​ដើមឆ្នាំ​២០២០ មកម្ល៉េះ ដើម្បី​ដឹកនាំ​និង​ស្វែងរក​ជំនួយ​ពីសប្បុរសជន​នានា ​ក្នុងស្រុក និង​ក្រៅ​ស្រុក​នាពេល​កន្លងមក ។ តែ​បច្ចុប្បន្ន​លោក​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ក្នុងស្ថានភាព​ធ្ងន់ធ្ងរ កំពុង​ទទួល​ការព្យាបាល។ ចំណែកឯ​កុមារ​ចំនួន​១០​នាក់​ផ្សេងទៀត​ ក៏បាន​ឆ្លង​ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ទើប​ធ្វើ​ឲ្យ​មណ្ឌល​នេះ​ប្រឈម​នឹង​ការខ្វះខាត​ដើម្បី​បន្ត​ចិញ្ចឹម​កុមារ​ក្នុង​មណ្ឌល ។​

សម្រាប់​អំណោយ​របស់​ឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា ដែល​ត្រូវ​ផ្តល់ជូនមណ្ឌលកុមារ​កំព្រា​មែកឈើ​រួមមាន ៖

១-​អង្ករ​ចំនួន ១០ បេ​

២- ត្រីខ​ចំនួន ៥ កេស​

៣-​មី​ចំនួន ១០ កេស​ធំ​

៤-​ត្រីងៀត​ចំនួន ១០ គីឡូ​

៥-​សាច់ក្រក​ចំនួន ១០ គីឡូ​

៦-​សាច់ជ្រូក​ផាត់​ចំនួន ១០ គីឡូ​

៧-​ទឹកដោះគោ​ខាប់​ចំនួន ៤ កេស​

៨-​អូ​វ៉ាន់​ទីន​ចំនួន ៥ កញ្ចប់​ធំ​

៩-​ស្ករស​ចំនួន ១ បេ​

១០-​អំបិល​ចំនួន ១ បេ​

១១-​ទឹកត្រី​ចំនួន ៥ យួរ​

១២-​ទឹក​ស៊ី​អី​វ​ចំនួន ៥ យួរ​

១៣-​ប៊ីចេង​ចំនួន ១ បេ​

១៤-​ប្រេងឆា​ចំនួន ៥ ដប​ធំ​

១៥-​សាប៊ូដុំ​ចំនួន ១០០ ដុំ​

១៦-​វីតាមីន​សេ​ចំនួន ៣០

១៧-​ប្រេង​ក្រឡា​ចំនួន ៥ ដុំ​

១៨-​ប្រេងខ្យល់​ចំនួន ៥ ដុំ​

១៩-​ម៉ាស​ចំនួន ៦០ ប្រអប់​។​

សម្រាប់​បុគ្គលិក​ចំនួន​២០​នាក់​ចូលរួម​ក្នុង​កម្មវិធី ក្នុង​ម្នាក់ៗ​ទទួលបាន​ឃី​ដ​០១​មួយកញ្ចប់ ។ ដោយឡែក​កុមារ​ចំនួន​៨០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​សម្ភារៈ​សិក្សា​១​ឈុត និង​ប្រដាប់ប្រដា​អនាម័យ​មួយចំនួន​ផងដែរ ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម