Connect with us

ព័ត៌មានជាតិ

សម្តេច ស ខេង ប្រាប់ឱ្យគណ​បក្ស​កែទម្រង់កម្ពុជា របស់លោក អ៊ូ ច័ន្ទរ័ត្ន បញ្ឈប់សកម្មភាព

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ឱ្យតំណាងស្ថាបនិក “គណបក្សកែទម្រង់កម្ពុជា” បញ្ឈប់នូវរាល់សកម្មភាពនយោបាយនៅតាមមូលដ្ឋាន ដោយសារតែគណបក្សនេះ ពុំទាន់បានចុះឈ្មោះ នៅក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃជាផ្លូវការនៅឡើយទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លិខិតផ្ញើជូនតំណាងគណបក្ស គឺលោក ទិន សៃ សម្តេចក្រឡាហោម ស ខេង លើកឡើងថា រយៈពេលកន្លងមកនេះ ក្រសួងមហាផ្ទៃពិនិត្យឃើញថា គណបក្សកំពុងធ្វើសកម្មភាពនយោបាយនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន ដែលសកម្មភាពទាំងនេះ គឺជាការអនុវត្តបំពានទៅនឹងបញ្ញត្តិមាត្រា៩ និងបញ្ញត្តិមាត្រា១៩ថ្មី នៃច្បាប់ស្តីពីគណ​បក្សនយោបាយ។ ដូច្នេះ គណបក្សកែទម្រង់កម្ពុជា ត្រូវបញ្ឈប់នូវរាល់សកម្មភាពនយោបាយ នៅតាមមូលដ្ឋាន រហូតដល់គណបក្សនេះ បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ស្របតាមស្មារតី នៃលិខិតរបស់ក្រសួងមហាផ្ទៃ។

មួយរយៈពេលនេះ លោកអ៊ូ ច័ន្ទរ័ត្ន និងលោក ប៉ុល ហំម រួមទាំងមន្ត្រីមួយចំនួនទៀត នៃគណបក្សកែទម្រង់កម្ពុជា បានចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីគៀរគរ និងស្វែករកការគាំទ្រពីប្រជាពលរដ្ឋ ដែលសកម្មភាពទាំងនេះ បានបំពានទៅនឹងច្បាប់ ស្ដីពីគណបក្សនយោបាយ ខណៈដែលគណបក្សនេះ នៅមិនទាន់បានចុះបញ្ជីផ្លូវការនៅឡើយ។

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃបានអនុញ្ញាតឱ្យបង្កើតគណបក្សកែទម្រង់កម្ពុជា ក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឱ្យបង្កើត “គណបក្សកែទម្រង់កម្ពុជា” ដែលសរសេរជាអក្សរកាត់ “គកក” និងមានឈ្មោះជាអក្សឡាតាំង “CAMBODIA REFORM PARTY” ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាលផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ទន្ទឹមនឹងការអនុញ្ញាតនេះ ក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យតំណាងស្ថាបនិកគណបក្សធ្វើការផ្លាស់ប្តូរពាក្យ “សង្គ្រោះ បំរើ ការពារ” ដែលមាននៅក្នុងសញ្ញាសម្គាល់របស់គណបក្ស ដោយសារពាក្យនេះដូចគ្នាទៅនឹងបាវចនារបស់គណបក្សនយោបាយ ដែលត្រូវបានរំលាយដោយសារសាលដីការតុលាការកំពូល ហើយដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ គណបក្សកែទម្រង់កម្ពុជា ត្រូវរៀបចំបែបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

គណបក្សកែទម្រង់កម្ពុជា ត្រូវបានបង្កើតដោយ លោក អ៊ូ ច័ន្ទរ័ត្ន និងលោក ប៉ុល ហំម និងបក្ខពួកមួយចំនួនទៀត ដែលជាអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិនៅឆ្នាំ២០២២ និង២០២៣ ខាងមុខនេះ បន្ទាប់ពីអស់ជំនឿជាមួយមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ៕ ដោយៈ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម