Connect with us

ព័ត៌មានជាតិ

ថ្ងៃទី​៣០ ខែ​មិថុនា ខេត្ត​បន្ទាយមានជ័យ ​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​៦៣​នាក់​

បានផុស

នៅ

រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​ប្រកាស​ឲ្យ​ដឹង​ នៅ​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២១​ថា រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ​ចំនួន​៦៣​នាក់​បន្ថែមទៀត ​ក្នុង​នោះ​ក៏​មាន​អ្នកជា​សះស្បើយ​ចំនួន​៣៨​នាក់ផងដែរ នៅ​ថ្ងៃទី​១ ខែកក្កដា​នេះ​។​

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាសផ្អាកសាលាសុវណ្ណភូមិ២ ជាបណ្ដោះអាសន្ន  ក្រោយរកឃើញពាក់ព័ន្ធជាមួយគ្រួសារអ្នកជំងឺកូវីដ-១៩ មានកូនទៅរៀននៅ ...
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្ត​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ភាគច្រើនជា​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយប៉ែត ស្រុក​ថ្មពួក និង​ស្រុក​មង្គល​បូរី ក្រុង​សិរីសោភ័ណ។ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀតថា គ្រូពេទ្យ​ជួរមុខ​បាន​យក​សំណាក​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយប៉ែត និង​ក្រុង​សិរីសោភ័ណ​ជាច្រើន​នាក់ ​ដោយ​ឧបករណ៍​តេស្ត​រហ័ស​រកឃើញ​វិជ្ជមាន​ចំនួន​៦៣​នាក់​។​ រដ្ឋបាលខេត្ត​សូម​ជម្រាបជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​សាធារណជន​ ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ សូម​រួសរាន់​មក​ជួប​ក្រុម​គ្រូពេទ្យ​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ ដើម្បី​យក​សំណាក​ទៅ​ពិនិត្យ និង​អ្នក​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ ទាំង​៦៣​នាក់​នេះ​សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅតាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀង​ខ្លួន​ ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត​។

​ក្នុងករណី​មានការ​ប្រែប្រួល​សុខភាព​ខុសពី​ប្រក្រតី​ដូចជា​ ឡើង​កម្ដៅ​លើសពី​៣៧ អង្សា​សេ​ ក្អក កណ្ដាស់ ហៀ​សំបោរ ឈឺ​បំពង់ក មាន​កំហាក ថប់ដង្ហើម ត្រូវ​ប្រញាប់​ទំនាក់ទំនង​ទៅ​ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត​ ឬ​មន្ទីរពេទ្យ​ខេត្ត ក្រុង ស្រុក ឬ​មណ្ឌល​សុខភាព​ឃុំ សង្កាត់​និង​អាជ្ញាធរ​មូលដ្ឋាន​ជាដើម​៕

អត្ថបទ៖ ​វ៉ាន់ ណា​ង

សូមចុចអាន៖ ​ប្រមុខ​រដ្ឋាភិបាល​ ស្តី​បន្ទោស​មន្ត្រីសុខាភិបាលរឿងផ្អឹប​ទុកសម្ភារៈធ្វើតេស្តរហ័ស​កូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម