Connect with us

ព័ត៌មានជាតិ

កម្ពុជាបន្ត​យក​ចិន​ជា​បង្អែក​យុទ្ធសាស្ត្រ​ផ្គត់ផ្គង់​វ៉ាក់សាំងកូវីដ-១៩​ ខណៈការសន្យាផ្ដល់ពីប្រភពដទៃស្ងាត់នៅឡើយ

បានផុស

នៅ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងយុទ្ធសាស្រ្តវ៉ាក់សាំង កម្ពុជាត្រូវបន្តយកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង ឯប្រភពផ្សេងទៀតគឺជាប្រភពគាំទ្រ។

សម្តេចតេជោ​ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំគណៈកម្មការ ជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីក រាលដាលនៅក្នុងប្រទេសកម្ពុជា។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោតេជោនាយករដ្ឋមន្រ្តីថ្លែងថា មកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងជាង ១១លានដូសហើយ ចំណែកការចាក់ជូនប្រជាជនគិតត្រឹមល្ងាចម្សិលមិញនេះមានប្រមាណ ៤លានពីរសែននាក់ដែលស្មើនឹងជាង៤២ ភាគរយ។ គម្រោងវាក់សាំងដែលកម្ពុជាត្រូវទទួលគិតទាំងជំនួយគឺ ២៩លាន ៧សែនដូស។​ តែសម្តេចស្នើឱ្យដកចេញពីការគិតគូររបស់សម្តេចទៅលើវ៉ាក់សាំង ៧លានដូសតាមរយៈកូវ៉ាក់ និងពីអូស្ត្រាលី៣លានដូស ស្មើនឹង១០លានដូសហើយ បង្វិលដោយយកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រសម្រាប់ការផ្គត់ផ្គង់វាក់សាំង ឯប្រភពផ្សេងៗទុកជាប្រភពគាំទ្រ។

សម្តេចបានបន្តថា ការសម្រេចចិត្តរបស់សម្តេច គឺត្រឹមត្រូវ អ្នកណាចង់ថាអីថាទៅ លើការជាក់ស្តែងកម្ពុជានឹងទទួលវ៉ាក់សាំងពីចិនជាង ២០​លានដូស។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ សម្ដេចបានបង្ហោះសារអរគុណចំពោះមិត្តចិនដែលបានជួយផ្គត់ផ្គង់វ៉ាក់សាំង ដល់កម្ពុជាដែលធ្វើអោយកម្ពុជាឈានទៅសម្រេចបាននូវការចាក់វ៉ាកសាំង៤០ភាគរយនៃចំនួនប្រជាជន១០លាននាក់ដែលជាគោលដៅចាក់វ៉ាក់សាំង។ សម្ដេចបន្តថា ប្រសិនបើកុំមានជំនួយឧបត្ថម្ភពីមិត្តចិនទេ មកដល់ពេលនេះកុំថាឡើយកម្ពុជាចាក់បាន៤លាននាក់ សូម្បីតែ២០ម៉ឺននាក់ក៏មិនអាចចាក់បានផង ហើយយើងច្បាស់ជាកំពុងស្ថិតនៅក្នុងវិបត្តិអត់វ៉ាក់សាំងដែលគ្មានច្រកចេញ។

សម្ដេចមានប្រសាសន៍ថា ប្រសិនបើសម្ដេចមិនចាប់យកយុទ្ធសាស្ត្រនេះ ហើយវិលទៅនេះបន្តិច វិលទៅនោះបន្តិច រង់ចាំបន្តិច នោះសូម្បីវ៉ាក់សាំង២០ម៉ឺនដូស ក៏កម្ពុជាមិនបានផង កុំថាឡើយ ៤លានដុស។ ព្រោះកូវ៉ាក់ដែលបានសន្យាឱ្យកម្ពុជា ៧លានដូស បានមកតែ ៣២៤,០០០ ដូសតែប៉ុណ្ណោះ ចាក់បានតែប្រមាណ ១៦ម៉ឹននាក់តែប៉ុណ្ណោះ។ លើការណ៍ជាក់ស្ដែង អ្នកណាចង់ថាអីថាទៅ ខ្វះអីអ្នកសន្យាឮសូរខ្លាំងៗមួយពាន់លានដូស​ ២​ពាន់លានដូស​ ប៉ុន្តែអត់មានវ៉ាក់សាំង ធ្វើម៉េច។​

សម្តេចតេជោ ហ៊ុន សែន​ បានថ្លែងថា៖ យុទ្ធសាស្ត្រវ៉ាក់សាំងរបស់កម្ពុជា ទី១គឺត្រូវរកវ៉ាក់សាំងចាក់ឱ្យប្រជាជនបាន ១០ លាននាក់ និងបន្តទៅគិតគូរទៅដល់ការចាក់ឱ្យក្មេងអាយុក្រោម១៨ ឆ្នាំ។ ទី២ត្រូវតែបន្តយកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង ឯប្រភពផ្សេងទៀតគឺជាប្រភពគាំទ្រ។ ទី៣វ៉ាក់សាំងមកដល់ត្រូវផ្ដល់ទៅកន្លែងអទិភាព និងប្រមូលកម្លាំងចាក់ឱ្យបានរហ័ស បើវ៉ាក់សាំងមកដល់អស់ត្រឹមខែ៨ គឺខែ១១ យើងអាចបញ្ចប់ការចាក់ជូនប្រជាជន ១០ លាននាក់ហើយ​។ ដូចនេះលោកជំទាវ ឱ វណ្ណឌីន ត្រូវប្រឹងចាក់ឱ្យចប់៥លានដូសមកក្នុងខែកក្កដា គឺយើងចែកទៅតាមខេត្តចាក់ឱ្យបានគ្រប់ ដោយពេទ្យខេត្ត កន្លែងណាដែលត្រូវយុទ្ធនាការគឺប្រើពេទ្យទាហានពេទ្យស្ម័គ្រចិត្តចុះទៅជួយ។បន្ទាប់ទៅយើងបន្តគិតគូរទៅដល់ក្មេងអាយុពី ១៥ ឆ្នាំ ទៅ ១៧ឆ្នាំសិន តើត្រូវការវ៉ាក់សាំងប៉ុន្មាន ហើយបានគិតពីអាយុ១៣ឆ្នាំទៅ ១៧ឆ្នាំដែលត្រូវការវ៉ាក់សាំងប៉ុន្មាន ហើយក្មេងដែលត្រូវដល់អាយុ ១៨ ឆ្នាំផងដែរ។

សម្តេចបន្តថា យុទ្ធនាការបន្ទាន់របស់យើងគឺចាក់ឱ្យប្រជាជនបាន ៥ ទៅ ៦លាននាក់នៅ តំបន់ទីប្រជុំជន។ អ៊ីចឹងវ៉ាក់សាំងមកដល់ភ្លាមគឺរុញតាមបណ្ដាខេត្ត តាមផែនការ បើសិនជាអ្វីដែលបានកំណត់ថ្ងៃ៦ កក្កដា​មកដល់ ១​លានដូស ហើយថ្ងៃទី១០ កក្កដា​មកដល់ ៤លានដូសតែម្ដង៕

អត្ថបទ៖ បាន​ វិបុល 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម