Connect with us

ព័ត៌មានជាតិ

បញ្ជាអាវុធហត្ថគ្រប់គោលដៅបាញ់ថ្នាំសម្លាប់មេរោគទាំងគ្រឿងហូបចុក និងយានយន្តគ្រប់ប្រភេទមុនចូលក្នុងអង្គភាព

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជា មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ មុននេះបន្តិចដោយបានបញ្ជាឲ្យក្រុមការងារជំនាញត្រូវតែធ្វើការបាញ់ថ្នាំសម្លាប់មេរោគទាំងគ្រឿងហូប​ចុកនិងយានយន្តគ្រប់ប្រភេទមុនចូលក្នុងអង្គភាពជាកំហិតរួមទាំង តាមទីតាំងឈរជើង ទីតាំង ធ្វចត្តាឡឺស័ក ទីតាំងសម្រាកព្យាបាល ព្រមទាំងក្នុងបរិវេណអង្គភាព នឹងបន្តទៅជួយបាញ់ថ្នាំក្នុងទីតាំងបិតទ្ទប់ជាប្រចាំតែម្ដងដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ពិសេសកុំភ្លេច ៣កុំ៣ការពារឲ្យសោះដើម្បីបញ្ចប់ឲ្យបាននូវព្រឹត្តិការណ៍ថ្ងៃទី២០ គុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង កាលពីមុននេះបន្តិចបានបញ្ជាសារជាថ្មីតម្រូវឲ្យក្រុមការងារជំនាញត្រូវតែធ្វើកាបាញ់​​ថ្នាំសម្លាប់មេរោគទាំងគ្រឿងហូបចុក ស្បៀង គ្រឿងសម្ភារៈប្រើប្រាស់ ស្បៀងនិងយានយន្តគ្រប់ប្រភេទមុននឹងយកចូលក្នុងអង្គភាពជាកំហិតរួមទាំងការបាញ់ថ្នាំសម្លាប់មេរោគនាពេលនេះក្នុងគោលបំណងដើម្បីជួយទប់ស្កាត់ការរីករាលដាលជម្ងឺកាចសាហាវកូវីដ១៩ (Covid19) ហើយជាការឆ្លើយតបតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍​ណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែបន្តណែរនាំឲ្យមន្ត្រីអាវុធហត្ថទាំងអស់អនុវត្តន៍នូវគម្លៀត ពីគ្នា គ្រប់ពេលវេលានិងកុំភ្លេច៣កុំ៣ការពារ និងធ្វើអនាម័យជាប្រចាំនាំមកនូវសុខភាពមាំងមួនដើម្បីប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩ ខណៈដែលកំពុងរីករាលដាលស្ទើពេញផ្ទៃប្រទេសកម្ពុជាដោយឆ្លងជាង៥មុឺននាក់និងស្លាប់ជាង៦០០នាក់ទៅហើយនោះគិតត្រឹមថ្ងៃទី០១ កក្កដា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងថ្លែងបន្តថា គ្រប់ទីបញ្ជាការអាវុធហត្ថនិងទីតាំងឈរជើងប្រចាំការទាំងអស់ត្រូវបន្តប្រុងប្រយ័ត្នជានិច្ចដោយពិនិត្យកំដៅ លាយដៃនឹងសាប៊ូ និងអាកុល ពាក់ម៉ាស់ជាប្រចាំហើយត្រូវប្រើប្រាស់ឧបករណ៍បាញ់សម្លាប់មេរោគដែលមន្ត្រីអាវុធហត្ថស្រាវជ្រាវ រកឃើញបង្កើតដោយខ្លួនឯងរាប់ពាន់គ្រឿងនោះតែម្តង៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម