Connect with us

ព័ត៌មានជាតិ

បុរស​ម្នាក់​ជាន់មីន​ដាច់​ជើង​ម្ខាង​ពេលធ្វើ​ដំណើរ​ទៅ​កាប់​ផ្តៅ​នៅ​ចំនុច​ច្រក​តាថាវ​នៅ​ខេត្តព្រះវិហារ

បានផុស

នៅ

បុរស​ម្នាក់​បាន​ជាន់មីន​ទទួល​រងរបួស​ធ្ងន់ធ្ងរ​ដាច់​ជើង​ម្ខាង​និង​ជើង​ម្ខាង​ទៀត​រងរបួស​នៅ​វេលា​ថ្ងៃត្រង់​ទី​១​ ខែកក្កដា ​ឆ្នាំ​២០២១​នេះ​ ខណៈ​ពេល​ដែល​គាត់​បានធ្វើ​ដំណើរ​ទៅរក​កាប់​ផ្ដៅ​នៅ​ចំនុច​ច្រក​តាថាវ​នៅ​ខេត្តព្រះវិហារ​។

ជនរងគ្រោះ​ត្រូវ​បាន​ជួយសង្គ្រោះ​ដោយ​ក្រុម​គ្រូ​ពេទ្យ​កងទ័ព​នៅ​មន្ទីរ​ពេទ្យ​ជួរមុខ​ទិស​ស្រអែម​។​បើ​តាម​លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ី​ម៉ាក់​បាន​ឲ្យ​ដឹង​នៅក្នុង​ផេក​ហ្វេ​ប៊ុ​ក​ផ្លូវការ​របស់លោក​នៅមុន​នេះ​បន្តិច​ថា​នៅ​ថ្ងៃត្រង់​ទី​០១ ខែកក្កដា ឆ្នាំ​២០២១​នេះ ប្រជាពលរដ្ឋ​ម្នាក់ អាយុ ប្រមាណ​៤០​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ស្រអែម​ខាងជើង​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ បាន​ជាន់​គ្រាប់មីន​សល់​ពី​សង្គ្រាម នៅពេល​ធ្វើដំណើរ​ទៅរក​កាប់​ផ្ដៅ​នៅ​ចំនុច​ច្រក​តាថាវ​។

លោកអគ្គនាយក​ស៊ីម៉ាក់​បាន​បន្ត​ថា ជនរងគ្រោះ​បាន​រងរបួស​ធ្ងន់ធ្ងរ​ដោយ​ដាច់​ជើង​ម្ខាង និង​ជើង​ម្ខាង​ទៀត​រងរបួស​។ ជនរងគ្រោះ​បាន​ជួយសង្គ្រោះ​ដោយ​ក្រុម​គ្រូ​ទេ​ព្យ​កងទ័ព​នៅ​មន្ទីរ​ទេ​ព្យ​ជួរមុខ​ទិស​ស្រអែម​។

លោក​អគ្គនាយក​បាន​បន្ថែម​ថា​ « ខ្ញុំ​សូម​ចូលរួម​ចែករំលែក​ការសោកស្តាយ​ចំពោះ​គ្រោះថ្នាក់​នេះ​!»៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ១៨ នាទី មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ២១ នាទី មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម៤៧ នាទី មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម