Connect with us

ព័ត៌មានជាតិ

ស្ថានទូតអូស្ត្រាលីឧបត្ថម្ភអាកុល ៩៩៩ដប ជូនអាជ្ញាធរខេត្តសៀមរាប

បានផុស

នៅ

ខេត្តសៀមរាប៖ ​នៅព្រឹកថ្ងៃទី០២ខែ កក្កដា ឆ្នាំ២០២១នេះ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានឧបត្ថម្ភអាល់កុល តាមរយៈគម្រោងកម្មវិធី ACCESS ដែលមានកិច្ចសហការជាមួយក្រសួងកិច្ចការនារី ត្រូវបានមន្ទីរកិច្ចការនារី ខេត្តសៀមរាប យកអាល់កុលចំនួន១០កេស ស្មើ ៩៩៩ដប មកប្រគល់ជូនរដ្ឋបាលខេត្ត ក្រោមវត្តមានរបស់លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប នៅសាលាខេត្តសៀមរាប។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍នោះដែរលោក ពិន ប្រាកដ បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌របស់ស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ក៏ដូចក្រសួងកិច្ចការនារី ដែលបានផ្តល់ជូននូវសម្ភារៈបម្រើការក្នុងការប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ ដល់រដ្ឋបាលខេត្តសៀមរាប។

លោកបានជម្រាបជូនផងដែរថា ក្នុងករណីដែលកម្ពុជាកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩នេះ អាជ្ញាធរខេត្តបានផ្តល់នូវសម្ភារៈ ឧបករណ៍ ប្រើប្រាស់ជូនទៅតាមបណ្តាក្រុង ស្រុក រួមទាំងគ្រឿងឧបភោគបរិភោគ ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលមកពីក្រៅប្រទេស និងរាជធានី ខេត្ត ដែលជួបនូវហានីភ័យខ្ពស់នៃជំងឺកូវីដ-១៩ និងកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល ក្រុង ស្រុក ក្រោមការគិតគូរទុកជាមុនថា បង្កើនសមត្ថភាពកាត់ផ្តាច់ខ្សែចម្លង ប្រសើរជាងការប្រមូលកម្លាំងទៅទប់ទល់ក្នុងពេល និង ក្រោយពេលមានការផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ជាមួយគ្នានេះ ពិន ប្រាកដ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សំខាន់នៅខេត្តសៀមរាប សូមចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង២ចូលរួម ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មកដល់ពេលនេះ ខេត្តសៀមរាប បានរកឃើញអ្នកជំងឺកូវីដ-១៩ សរុបចំនួន១,២៦៩នាក់ ព្យាបាលបានជាសះស្បើយចំនួន៤៨៣នាក់ ស្លាប់១៣នាក់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តចំនួន ៧៧៣នាក់៕

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម