Connect with us

ព័ត៌មានជាតិ

​កូនប្រុស​បែក​ថ្នាំ​ដុត​ផ្ទះ​ម្ដាយឆេះ​ខ្ទេច​រួច​រត់​គេចខ្លួនបាត់

បានផុស

នៅ

​កូនប្រុសបែកថ្នាំ ដុតផ្ទះម្ដាយឆេះខ្ទេច​រួចរត់គេចខ្លួនបាត់ ដែលករណីនេះបានកើតឡើងនៅក្នុង​ចំណុច​ក្រុមទី​១២​​ភូមិក​គោ​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង​បណ្តា​ល​ឲ្យ​ឆេះ​ផ្ទះ​០១​ខ្នង​(​ឆេះ​ប្រហែល​៨០%)​ដែល​បង្កដោយ​ជន​ជា​កូនបង្កើត​របស់​ម្ចាស់ផ្ទះ​រងគ្រោះ​បាន​ដុតបំផ្លាញ​។​

សមត្ថកិច្ច​ប្រាប់ថា ផ្ទះ​១​ខ្នង​ដែល​បាន​ឆាបឆេះ​មាន​ទំហំ​០៤​ម៉ែត្រ​x០៥​ម៉ែត្រ​ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ជញ្ជាំង​ក្តារលាយ​ស័ង្កសី របស់​ម្ចាស់​ឈ្មោះ​ ម៉ិម​ ប៉ិច​ ភេទ​ស្រី​ អាយុ​៥៧​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ ឃុំ ​កើតហេតុ​ខាងលើ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុ​ការ​ខាងលើ​បាន​បង្ក​ឲ្យ​សម្ភារ​ខូចខាត​រួមមាន​ ​ផ្ទះ​០១​ខ្នង​និង​ឆេះ​សម្ភារ​ក្នុងផ្ទះ​មួយចំនួនទៀត​សរុប​គិត​ជា​ទឹកប្រាក់​អស់​ប្រហែល​៦.០០០.០០០​រៀល​(​ប្រាំមួយ​លាន​រៀល​)​ តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។​

ដោយហេតុ​ការ​ខាងលើ​បង្កដោយ​ឈ្មោះ ​នួន​ អឿន ​ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ ​ត្រូវជា​កូនបង្កើត​ម្ចាស់ផ្ទះ​(មុខសញ្ញា​ប្រើប្រាស់​គ្រឿង​ញៀន​ ហើយ​បែក​ថ្នាំ​ក៏បាន​ធ្វើ​សកម្មភាព​ដុត​ផ្ទះ​ខ្លួនឯង​ចោល​ រួច​រត់​គេចខ្លួន​បាត់​។​

សមត្ថកិច្ច​បន្តថា ​ភ្លាមៗ​នោះ​បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០១​គ្រឿង​ប៉ុន្តែ​មិនបាន​ប្រើប្រាស់​ទេ​ដោយ​សារបាន​កម្លាំង​ប៉ុស្តិ៍​ជ្រៃបាន​យក​រថយន្ត​ច្នៃ​ដឹក​ទឹក​បាញ់​ពន្លត់​ទាន់ពេលវេលា​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​០៣​ឡាន​៕

អត្ថបទ ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម