Connect with us

ព័ត៌មានជាតិ

ពីរថ្ងៃជាប់គ្នា ខេត្តតាកែវមានអ្នកស្លាប់ដោយជំងឺកូវីដ៣នាក់

បានផុស

នៅ

រដ្ឋបាលខេត្តតាកែវនៅថ្ងៃទី២ ខែកក្ដដា ឆ្នាំ២០២១ បានប្រកាសករណីស្លាប់លើបុរស​ស្ត្រីជនជាតិខ្មែរ​៣​នាក់​​​ដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេលពីរថ្ងៃជាប់គ្នា​។

រដ្ឋបាលខេត្តបញ្ជាក់ថា យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្ត មានករណីស្លាប់ជនជាតិខ្មែរ៣​នាក់ គឺទី១ ឈ្មោះ អាន អែម ភេទប្រុស អាយុ៧០ឆ្នាំ មានអាសយដ្ឋាន ភូមិត្រពាំងស្នោ ឃុំអង្គកែវ​ ស្រុក​ទ្រាំង ។ ជនរងគ្រោះបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកគិរីវង់ កាលពីថ្ងៃទី១ ខែកក្ដដា ឆ្នាំ​២០២១ វេលាម៉ោង១១និង០០នាទីព្រឹក ក្នុងស្ថានភាពក្ដៅខ្លួន ក្អក ហត់ ចុកទ្រូង ។ ដោយស្ថានភាពជំងឺ​មានការវិវត្តន៍កាន់​តែធ្ងន់ធ្ងរឡើង អ្នកជំងឺបានស្លាប់នៅវេលាម៉ោង២១និង១០នាទី ថ្ងៃទី១ ខែកក្ដដា ។

ជនរងគ្រោះទី២ មានឈ្មោះ ម៉ូវ សន ភេទស្រី អាយុ៦៥ឆ្នាំ នៅភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ។ជនរងគ្រោះបានមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកគិរីវង់ កាលពីថ្ងៃទី៣០ ខែមិថុនា វេលាម៉ោង​១២និង៣០នាទីថ្ងៃត្រង់ ក្នុងស្ថានភាពក្ដៅខ្លួន ក្អក ហត់ ដង្ហក់ ចុកទ្រូង។ ដោយស្ថានភាពធ្ងន់ធ្ងរ​អ្នកជំងឺ​បាន​ស្លាប់នៅវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២ ខែកក្ដដា។

ជនរងគ្រោះទី៣មានឈ្មោះ ព្រំ ផាត ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិឈូក ឃុំរវៀង ស្រុកសំរោង។ ជនរងគ្រោះបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបាទី កាលពីថ្ងៃទី១ ខែកក្ដដា វេលាម៉ោង​១២និង​៣០នាទីរសៀល ក្នុងស្ថានភាពក្អក ក្ដៅខ្លួន ដង្ហក់ ចុកទ្រូង។ ដោយស្ថានភាពជំងឺធ្ងន់ធ្ងរ អ្នកជំងឺបានស្លាប់​នៅ​វេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២ ខែកក្ដដា។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ជនរងគ្រោះទាំង៣នាក់ បានស្លាប់បាត់បង់ជីវិតដោយ​សារជំងឺរលាក​សួត​ធ្ងន់ធ្ងរ និងមានវិជ្ជមានកូវីដ-១៩៕

អត្ថបទ ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម