Connect with us

ព័ត៌មានជាតិ

ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ខេត្ត បញ្ជា​ឲ្យ​ឃាត់​រ៉ឺម៉ក​ដឹក​ឈើ​ខុសច្បាប់

បានផុស

នៅ

​រ៉ឺម៉ក​ដឹកឈើ​ខុសច្បាប់​មួយ​គ្រឿង ត្រូវ​បាន​លោក ស៊ិន​តូ តុលា នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ក្រោយមានការបញ្ជា ពី​លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ បាន​ឃាត់​នៅ​ចំណុច ភូមិ​បុស្ស​វែង ឃុំ​សាលា​វិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី២​ ខែ​កក្ត​ដា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមការ​ឲ្យ​ដឹងពី​មន្ត្រី​សង្កាត់រដ្ឋបាល​ព្រៃឈើ​សាលា​វិស័យ បាន​ឲ្យ​ដឹងថា ការដឹកជញ្ជូនឈើ​ដោយ​ខុសច្បាប់ គឺ​ត្រូវបាន​ការណែនាំ​ពី ប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្ត​.​និង​ផ្នែករដ្ឋបាលព្រៃឈើស្ទោង រួមទាំង​នាយ​សង្កាត់​ឲ្យ​ទប់ស្កាត់​ការ​លួច​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ តែ​ក្រុម​ឈ្មួញ​ទាំងនេះ តែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើ ដោយខុសច្បាប់ នៅពេលដែលមន្ត្រីរដ្ឋបាលព្រៃឈើ រវល់​ចេញទៅ​បំពេញ​បេសកកម្ម​។

​លោក តុង យី នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ បាន​ឲ្យ​ដឹង​ថា ចំពោះ​ការដឹកជញ្ជូនឈើ​ដោយ​ខុសច្បាប់​នេះ បន្ទាប់ពីទទួលព័ត៌មានពី​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត លោក​បានឲ្យ​លោក ស៊ិន​តូ តុលា នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ដឹកនាំ​កម្លាំង​ផ្នែក​ស្ទោង សហការ ជាមួយកម្លាំង សង្កាត់សាលាវិស័យ និង​សង្កាត់​តាំងក្រសាំងចុះបង្ក្រាប បានទាំងរ៉ឺម៉ក និងឈើ ហើយ​បាន​នាំយកទៅ​រក្សាទុក​នៅសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ ដើម្បីរង់ចាំ​វាស់វែង​ចំនួន​ពិត​ប្រាក​ដ៕

​អត្ថបទ៖ ប៊ុន រដ្ឋា​

សូមចុចអាន៖ ថៃប្រគល់ពលករ ៩នាក់លបឆ្លងដែនខុសច្បាប់ ឱ្យប៉ូលិសព្រំដែនកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម