Connect with us

ព័ត៌មានជាតិ

មន្ទីរសាធារណការរាជធានីផ្អាកការ​ប្រឡង​ និងផ្តល់ប័ណ្ណបើកបរ ១៤ថ្ងៃ​​

បានផុស

នៅ

ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសម្រេច ផ្អាក​ដំណើរការ​ប្រឡង​ និងផ្តល់ប័ណ្ណបើកបររយៈពេល១៤ថ្ងៃ​ ដោយចាប់​ពី​ថ្ងៃ​ទី​០១ ដល់ថ្ងៃទី​១៤​ ខែ​កក្កដា​ ឆ្នាំ២០២១។ ការផ្អាកនេះ គឺដេីម្បី​ចូល​រួម​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​-១៩ ខណៈដែលជំងឺនេះ បាន និងកំពុងរីករាលដាលយ៉ាងខ្លាំង នាពេលចុងក្រោយនេះ ដោយ១ថ្ងៃៗ ចំនួនអ្នកឆ្លងបានកើនឡើងរហូតដល់ក្បែរ និងខ្ទង់ពាន់នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​អង្គភាពផ្តល់ប័ណ្ណបើកបរ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា​ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ លោក​ សាំ​ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ​ បន្ទាប់​ពីសុំគោលការណ៍ពីថ្នាក់លេី​រួច បានសម្រេចឱ្យអង្គភាព​ផ្តល់ប័ណ្ណបើកបរ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ​ផ្អាក​ដំណើរការ​ទាំង​ស្រុង​ ក្នុងរយៈពេល១៤ថ្ងៃ។
មន្ត្រីដដែលបានបញ្ជាក់ផងដែរថា អង្គភាព​ផ្តល់​ប័ណ្ណបេីកបរនេះ​ មានទីតាំងនៅផ្លូវលេខ ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ មានបុគ្គលិកចំនួន​៤៤រូប​ ពេល​នេះ​បាន​ផ្អាក​គ្រប់​ផ្នែក​តែម្តង​​ និង​រង​់ចាំ​ការណែនាំ​បន្តពីថ្នាក់លេីនៅពេលផុតការកំណត់។ ដូច្នេះសូមសាធារណជនមេត្តាជ្រាប និងយោគយល់ចំពោះការអាក់ខាន១រយៈពេលនេះ និងសូមចូលរួមបង្ការ និងទប់ស្កាត់នៃការឆ្លង កូវីដ-១៩ ទាំងអស់គ្នា៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម