Connect with us

ព័ត៌មានជាតិ

ស្ពាន​ឆ្លង​ទៅ​កោះ​អន្លង់ចិន​កំណាត់​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ ត​ភ្ជាប់​រួចរាល់ មាន​ឡាន​ម៉ូតូ​​បើកបរ​​បាន​បណ្តើរៗ​ហើយ

បានផុស

នៅ

ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ ០២កន្លែង ត្រង់កោះអន្លង់ចិន ប្រវែងសរុប ៩៩៦ម៉ែត្រ ក្នុងនោះស្ពានបាសាក់ខាងកើតប្រវែង ៦៣០ម៉ែត្រ និងស្ពានបាសាក់ខាងលិច ប្រវែង៣៦៦ម៉ែត្រ សង់​រួច​ស្ទើរ​១០០% មាន​ពលរដ្ឋ​នៅលើ​​កោះអាច​ជិះធ្វើ​ដំណើរ​ឆ្លង​ទៅ​ឆ្លង​មក​បណ្តើរៗហើយ។

ពលរដ្ឋ​មួយ​រូប​រស់នៅ​លើ​កោះអន្លង់ចិន​បានឲ្យដឹងថា ស្ពាន​ទន្លេ​បាសាក់​ផ្នែក​ខាងលិច​ដែល​មាន​​ប្រវែង​៣៦៦​ម៉ែត្រ សាងសង់ស្ទើររួចរាល់ទាំងស្រុង នៅឡើយតែសម្អាតប៉ុណ្ណោះ។ មក​ដល់​ពេលនេះ ​មាន​ប្រជាពលរដ្ឋ​​អាច​ជិះ​ធ្វើ​ដំណើរ​ឆ្លងកាត់​បណ្តើរៗ​ដែល​ហើយ។ ចំណែក​ស្ពាន​ទន្លេ​បាសាក់​ខាងកើតវិញប្រវែង ៦៣០ម៉ែត្រ បាន​តភ្ជាប់រួចរាល់ហើយដែរ ប៉ុន្តែ​បង្កាន់​ដៃ​គឺ​មិនទាន់​រួចរាល់​នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ប្រជាពលរដ្ឋ​ដដែល​រូប​នេះ​ អ្នក​នៅ​លើ​កោះឥលូវ​​អាច​បើក​បរ​យាន​ជំនិះ​ឆ្លង​កាត់​ស្ពាន​នេះ មិន​បាច់​ជិះ​ដ​ដូច​មុន​ទៀត​ទេ។

គម្រោង​សាងសង់​ផ្លូវក្រវាត់ក្រុងខ្សែទី៣ ចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ ឆ្ពោះ​ទៅផ្លូវជាតិ​លេខ១នេះ មាន​ប្រវែងជិត ៥៣គីឡូម៉ែត្រ ក្នុងនោះ​ផ្លូវមេ​មានប្រវែងជាង ៤៧គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវក្រាល​បេតុងស៊ីម៉ង់ត៍ និងផ្លូវខ្នែងប្រវែងជាង ៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) សាងសង់​ឡើង​ក្រោម​ឥណទាន​សម្បទានពី​រដ្ឋាភិបាល​ចិន​​ប្រមាណ ២៧៣ លាន​ដុល្លារអាមេរិក​៕

នៅ​លើ​កំណាត់​ផ្លូវ​នេះ មានការ​សាងសង់ស្ពានអាកាសឆ្លងកាត់ចំនួន០៤កន្លែង (ឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ប្រវែងសរុប ១,០០០ម៉ែត្រ រួមទាំង​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ ០២កន្លែង ត្រង់​កោះអន្លង់ចិន ប្រវែងសរុប ៩៩៦ម៉ែត្រ (ក្នុង​នោះ​ស្ពាន​បាសាក់​ខាងកើត​ប្រវែង ៦៣០ម៉ែត្រ និង​ស្ពាន​បាសាក់​ខាងលិច ប្រវែង៣៦៦ម៉ែត្រ)។

លើ​ការ​ងារ​ស្ថាប​នេះ​វិញ គឺ​បាន​សម្រេច​ប្រមាណ ៥០ភាគរយ បើមិនមានអ្វីប្រែប្រួល នឹង​រួចរាល់​នៅខែ​កញ្ញា ឆ្នាំ២០២២ខាងមុខ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

សន្តិសុខសង្គម២១ នាទី មុន

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនសិស្សសាលាជាង១០០នាក់

សេចក្ដីជូនដំណឹង២៥ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងរំអិល សម្រាប់ឆ្នាំ ២០២៤ ជូនមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តព្រះសីហនុ

ព័ត៌មានជាតិ៤០ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ ណែនាំពលករខ្មែរធ្វើការនៅថៃ កុំធ្វើដំណើរតាម​ច្រករបៀង ចៀសវាងប៉ះពាល់ដល់សុខសុវត្ថិភាព

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម