Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើតេស្ត​ជា​លើកចុងក្រោយ !

បានផុស

នៅ

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់​នា​រសៀល ថ្ងៃទី​០២ ខែកក្កដា នេះ​ថា ថ្ងៃនេះ​សម្ដេច​ត្រូវ ធ្វើតេស្ត​ជា​លើកចុងក្រោយ ហើយ​លទ្ធផល​បង្ហាញថា អវិជ្ជមាន​។

សម្ដេច​បញ្ជាក់​យ៉ាងនេះ​ថា “​ថ្ងៃនេះ​ក្រុមគ្រូពេទ្យ​បានមក​យក​សំណាក​ខ្ញុំ​ទៅធ្វើ​តេស្ត​ជា​លើកចុងក្រោយ បន្ទាប់ពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ​។ លទ្ធផល​ពី​មន្ទីរពិសោធន៍​បាន​បញ្ជាក់ថា ខ្ញុំ​អវិជ្ជមាន​ពី​កូ​វីដ​-១៩ ដែល​ខ្ញុំ​ត្រូវ​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹម​ល្ងាច​ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២១ នេះ​”​។

សម្ដេច​បានលើកឡើង​ដែរ​ថា “​ក្នុងចំណោម​មេដឹកនាំ​អាស៊ាន ប្រហែល​មានតែ​ខ្ញុំ​ម្នាក់​ទេ ដែល​ធ្វើ​ចត្តា​ឡី​ស័ក​ច្រើនជាងគេ​រហូតដល់ ទៅ​៣​ដង ក្នុង​រយៈពេល​៨​ខែ​។ ខ្ញុំ​សង្ឃឹមថា នឹង​ពុំ​មាន​លើក​ទី​៤​ទៀត​ទេ​”​។

បើតាម​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ធានាថា ពុំមាន​លើក​ទី​៤ មនុស្ស​ដែល​ត្រូវ ជួប​សម្តេច នឹងត្រូវ​ធ្វើតេស្ត​ជាមុន យ៉ាងហោចណាស់ គឺ​ការធ្វើ​តេស្ត​រហ័ស ហើយ​កាន់តែ​ធានា​សម្រាប់​ទាំងអស់គ្នា​ទៀត​នោះ គឺ​ការ​មិន​ជួបគ្នា​ដោយផ្ទាល់ និង​ជំនួស​ដោយ​ការ​ជួបគ្នា​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​វិញ៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម