Connect with us

ព័ត៌មានជាតិ

មន្រ្តីសុខាភិបាល​ម្នាក់​បាន​ឆ្លងកូវីដ​បំប្លែងថ្មី​មកពីឥណ្ឌា

បានផុស

នៅ

ក្រសួង​សុខាភិបាលបាន​បញ្ជាក់ពី​ការ​រកឃើញវិរុសកូវីដ​បំប្លែង​ថ្មី B.1.617.2 (Delta) លើ​មន្រ្តីសុខាភិបាល​ខេត្ត​ឧត្តរមានជ័យ​ម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្តសញ្ញាណ​មន្រ្តីសុខាភិបាលដែលឆ្លងកូវីដ​បំប្លែង​ថ្មី​ដែលតា មិន​ត្រូវ​បានបញ្ជាក់លម្អិត​ទេ ខណៈ​ខេត្តមួយ​នេះ​​កំពុង​ផ្ទុះ​កូវីដ​បំប្លែង​ខ្លួនលើ​​អ្នក​ដំណើរ​វិលមកពី​ថៃ។

នៅ​ច្រក​ព្រំដែនអូស្មាច់ អាជ្ញាធរ​បាន​រកឃើញ​ជាង ២០ ករណី​លើ​អ្នកដំណើរ​វិលត្រឡប់ពីថៃ​ដែល​​តេស្ត​មាន​វិរុស​បំប្លែង​ខ្លួន​របស់​ឥណ្ឌា

បើ​យោង​តាម​លទ្ធផលនៃ​ការ​ធ្វើ​វិភាគដោយ​វិទ្យាស្ថានប៉ាស្ទ័រ ប្រទេសកម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​វិរុស​កូវីដបំប្លែង​ថ្មីប្រភេទ B.1.617-2 (Delta) ចំនួន ២៣ នាក់ ក្នុង​នោះ​ចំនួន ១២ នាក់ នៅថ្ងៃ ២៥ ខែ​មិថុនា ឆ្នាំ ២០២១ និងនៅថ្ងៃ​ទី ០១ ខែ​កក្កដា ឆ្នាំ​២០២១ ចំនួន ១១ នាក់ ដែល​ជាអ្នក​ដំណើរវិលត្រឡប់មកពីប្រទេសថៃ។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាន​ធ្វើការ​ក្រើនរំលឹកហើយរំលឹកទៀត និងអំពាវនាវ​ទទូចដល់សាធារណជន បងប្អូនប្រជាពលរដ្ឋបន្តការ​ប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនកុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនតាមបែបគន្លងថ្មី ដើម្បី​បង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ។

បើ​តាមការ​សង្កេត​របស់​ក្រសួងសុខាភិបាល ការចម្លងនាបច្ចុប្បន្ននេះមានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្ត្រ។ ហេតុនេះ សូមអំពាវនាវដល់យុវវ័យគ្រប់រូប សូមចូលរួមអនុវត្ត នូវ គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេស ឪពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬ ឈានទៅដល់ការស្លាប់បើមានការឆ្លងនូវ វីរុសកូវីដ-១៩នេះ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម