Connect with us

ព័ត៌មានជាតិ

ការចិញ្ចឹមសត្វអូទ្រីស មានតម្រូវការកាន់តែច្រើន

បានផុស

នៅ

កសិដ្ឋានចិញ្ចឹមសត្វមួយកន្លែង នៅខេត្តកំពង់ស្ពឺ ដែលធ្លាប់នាំចូលពងសត្វអូទ្រីស ពីក្រៅប្រទេសមកលក់ក្នុងស្រុក ប៉ុន្តែឥឡូវនេះ បាននាំកូនសត្វអូទ្រីសមកលក់វិញម្តង ក៏ដោយសារសត្វប្រភេទនេះ ទទួលបានការចាប់អារម្មណ៍ មានអ្នកចង់ចិញ្ចឹមច្រើន និងដោយសារសត្វអូទ្រីស មានអាយុកាលវែងធន់នឹងអាកាសធាតុ និងឆាប់ធំធាត់រហូតដល់មានទម្ងន់១៥០គីឡូក្រាម។

បើតាមការបញ្ជាក់របស់លោក ស៊ី ជាអ្នកលក់ចែកចាយបន្តនៅភ្នំពេញ តាមរយៈការផ្សព្វផ្សាយអនឡាញ បានឲ្យដឹងថា កូនសត្វអទ្រីសនេះ មួយក្បាលថ្លៃ៤៥០ដុល្លារ ដោយចិញ្ចឹមក្នុងរយៈពេល៣ខែឡើងទម្ងន់៤ ទៅ៥គីឡូក្រាម ខណៈចំណី​របស់កូនសត្វអូទ្រីសនេះ វាស៊ីបន្លែចម្រុះចិញ្រ្ចាំឲ្យវាស៊ីដូចជាសត្វជ្រូក និងទាដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ី បន្តថា តាមប្រវត្តិសាវតារបស់សត្វនេះ ធ្វើការនាំចូលមកពីអាហ្រ្វិក ដោយដាក់ទីតាំងនៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។បណ្តាញចែកចាយរូបនេះ បន្តទៀតថា ពូជសត្វអូទ្រីសនេះ មានអាយុកាលវែងណាស់ យើងចិញ្ចឹមរហូតដល់មានទម្ងន់១៥០គីឡូក្រាមឯណោះ ហើយវាជាសាច់ដែលមានរសជាតិដូចសត្វគោដែរ។

ក្រៅពីតម្រូវការសាច់ វាក៏ជាប្រភេទសត្វ ដែលគេយកទៅដាក់ចិញ្ចឹមលម្អតាមរមណីយដ្ឋាន និងក្នុងចម្ការធំៗ ដោយសារវាមានរូបរាងស្រស់ស្អាតធំត្រដែត គួរជាទីទាក់ទាញភ្ញៀវទេសចរ ផងដែរ៕

អត្ថបទ ៖ កញ្ញា វ៉ាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម