Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀង ត្រៀមយកវិទ្យាល័យស្វាយជ្រំ ធ្វើជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ កម្រិតស្រាល​

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​ស្វាយរៀង ​បាន​សម្រេច​ជ្រើសរើស​យក​អគារសិក្សា នៃ​វិទ្យាល័យ​ស្វាយជ្រំ​ ដើម្បី​ត្រៀម​រៀបចំ​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ចត្តាឡីស័ក និង​ ជា​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូវីដ​-១៩ កម្រិត​ស្រាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ត្រៀម​កន្លែង​ចត្តាឡីស័ក​ និង​ កន្លែង​ព្យាបាល​ថ្មី​នេះ​ បន្ទាប់ពី​ខេត្ត​ស្វាយរៀង ​មាន​ករណី​ឆ្លង​កើន​ឡើង​ជា​បន្តបន្ទាប់​។ ​ជាក់ស្ដែង​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ០៣​ កក្កដា​ នេះ​ មាន​អ្នក​ឆ្លង​ចំនួន​ ២៦២០ ​នាក់​ ស្រី ​១៤៨៤ ​នាក់ ជាសះស្បើយ​ ១៥៣៤​ នាក់ ​ស្រី​ ៨៩៥​ នាក់ កំពុង​សម្រាក​ពេទ្យ​ ​១០៦០​ នាក់​ ស្រី​៥៧៦​ នាក់ ​និង ​ស្លាប់ ២៥​ នាក់​ ស្រី​ ១៣ ​នាក់​។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​អគារសិក្សា នៃ​វិទ្យាល័យ​ស្វាយជ្រំ​ កាលពី​ព្រឹក​ថ្ងៃ​ទី​ ០៣ ​កក្កដា​នេះ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​ ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ខេត្ត បាន​ឲ្យ​ដឹង​ថា ​ការ​ចុះ​ពិនិត្យ​អគារសិក្សា នៃ​វិទ្យាល័យ​ស្វាយ​ស្វាយ​ជ្រំ​នេះ ​គឺ ដើម្បី​ត្រៀម និង ​រៀបចំ​បំពាក់​សម្ភារៈ​បរិក្ខារ​ផ្សេងៗ រួមមាន ៖ ទឹក ភ្លើង បន្ទប់​សម្រាក បន្ទប់​ព្យាបាល បន្ទប់ទឹក បង្គន់​អនាម័យ ​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ចត្តាឡីស័ក និង ​រៀបចំ​ជា​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូវីដ-១៩ កម្រិត​ស្រាល។

គួរ​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ​ខេត្ត​ស្វាយរៀង​ មាន​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូវីដ-១៩​ ចំនួន​ ៣​ កន្លែង​ ៖ ទី​ ១.​នៅ​មន្ទីរពេទ្យ​បង្អែក​ស្វាយជ្រំ , ទី​ ២.​មន្ទីរពេទ្យ​បង្អែក​សាមគ្គី​រំដួល ​និង ​ទី​ ៣.​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​-១៩ ​ក្រុង​បាវិត​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម