Connect with us

ព័ត៌មានជាតិ

ស្ថានទូតតំណាងកម្ពុជានៅហ្សឺណែវ ៖ កូវីដ កាចសាហាវ ប៉ុន្តែព័ត៌មានក្លែងក្លាយបង្កគ្រោះថ្នាក់មិន​ចាញ់ជំងឺនេះទេ​

បានផុស

នៅ

ការ​លើក​ឡើង​របស់​ឯកអគ្គរាជទូត និង ​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ នា​ទី​ក្រុង​ហ្សឺណែវ លោក អាន សុខ​ខឿន ខណៈ​លោក​បាន​ចូលរួម​ថ្លែង​បទ​អន្តរាគមន៍ ក្នុង​កិច្ច​សន្ទនា​អន្តរកម្ម​ ស្ដីពី​ការ​លើក​កម្ពស់ ការ​ការពារ​សិទ្ធិ​ទទួល​បាន​សេរីភាព នៃ​គំនិត និង ​ការ​សម្ដែង​មតិ កាល​ពី​ថ្ងៃ​ទី​ ២ ខែ​កក្កដា ឆ្នាំ​ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាង​អចិន្ត្រៃយ៍​កម្ពុជា លោក អាន សុខ​ខឿន បាន​បញ្ជាក់​ថា ”​មេរោគ​កូរ៉ូណា​វីរុស គឺជា​ជំងឺ​ដ៏​កាច​សាហាវ ប៉ុន្តែ​ព័ត៌មាន​ក្លែងក្លាយ ​និង​ ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ក៏​បង្ក​គ្រោះថ្នាក់​មិន​ចាញ់​ជំងឺ​នេះ​ដែរ​។ ដើម្បី​ប្រឆាំង​នឹង​ព័ត៌មាន​មិន​ពិត យើង​ត្រូវ​ចេញផ្សាយ​នូវ​ការពិត​។

ដើម្បី​សម្រេច​បាន​គោលដៅ​នេះ កម្ពុជា​ បាន​ផ្ដល់​អាទិភាព​ដល់​អ្នកសារព័ត៌មាន​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ និង​ ដោយ​ស្ម័គ្រចិត្ត ចាប់​តាំង​ពី​ខែ​កុម្ភៈ។ ក្នុងនោះ ដើម្បី​ធានា​បាន​ថា អ្នក​សារព័ត៌មាន ​អាច​បំពេញ​ការងារ​ជួរមុខ​របស់​ខ្លួន ដោយ​សុវត្ថិភាព និង​ បន្ត​ផ្ដល់​ព័ត៌មាន​ពិត​ ជូន​សាធារណជន ក្នុងអំឡុងពេល​ នៃ​ជំងឺ​រាតត្បាត​នេះ​”៕

អត្ថបទ ៖ កោះ​កែវ​

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម