Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឯកអគ្គរដ្ឋទូតវៀត ណាម៣ចំណុច

បានផុស

នៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ​២០២១ នេះ បានអនុញ្ញាតឱ្យលោក វូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀត​ណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម និងជម្រាបលា ក្នុងឱកាសដែលលោកឯកអគ្គរដ្ឋទូតបានបញ្ចប់អាណត្តិបេសកកម្មការទូតប្រកបដោយជោគជ័យនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបពិភាក្សានោះថា  នៅក្នុងជំនួបនោះ លោក វូ ក្វាង មិញ (Vu Quang Minh) បានជម្រាបសម្ដេចតេជោថា លោកមានកិត្តិយសណាស់ ដែលបានមកបំពេញបេសកកម្មកាទូតនៅព្រះរាជាណា​ចក្រកម្ពុជាហើយក្នុងរយៈពេល៣ ឆ្នាំ៧ខែកន្លងមកនេះ លោកមើលឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ (កម្ពុជា និងវៀតណាម) មានការរីកចម្រើន និងរឹងមាំ ហើយវិស័យវិនិយោគ និងពាណិជ្ជកម្ម ក៏មានការរីកចម្រើន កើនឡើងផងដែរ។

បើតាមលោក Vu Quang Minh នេះគឺជាជោគជ័យរបស់អ្នកការទូត ហើយលោកបានយកឱកាសនោះ ថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់កម្ពុជា ដែលបានចូលរួមចំណែកសហការ ធ្វើឲ្យបេសកម្មការទូតរបស់លោកទទួលបានជោគជ័យ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានយល់ស្របចំពោះអ្វី ដែលបានលើកឡើងដោយលោកឯកអគ្គរដ្ឋទូត​វៀតណាម ហើយសម្តេចបានថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូតដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ដើម្បីបំពេញបេសកម្មកាទូតនៅប្រទេសកម្ពុជាធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរមានការរីកចម្រើន និងរឹងមាំ។

ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនលោក វូ ក្វាង មិញ (Vu Quang Minh) ដែរថា ក្នុងកាលៈ​ទេសៈនេះ អ្វីដែលគប្បីត្រូវធ្វើគឺ ទី១, នាំគ្នាគ្រប់គ្រង ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈវិធានសុខាភិបាល  តែធ្វើយ៉ាងណាកុំរារាំងពាណិជ្ជកម្មធម្មតា  ទី២, បន្តកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងទី៣, ពិនិត្យមើលវិស័យដទៃទៀត ដែលប្រទេសទាំងពីរអាចជំរុញ និងធ្វើការរួមគ្នាបាន៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម