Connect with us

ព័ត៌មានជាតិ

ប្រទេសកម្ពុជា មានអ្នកស្លាប់ដោយសារជំងឺកូវីដ កើនឡើងជិត ៧០០ នាក់ហើយ

បានផុស

នៅ

រហូតមកដល់​ ថ្ងៃ​ទី​ ០៣​ ខែ​កក្កដា ​ឆ្នាំ​ ២០២១​ នេះ​ កម្ពុជា មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ​នៅ​​ព្រឹត្តិការណ៍​សហគមន៍​ ២០​ កុម្ភៈ​ បាន​កើន​ឡើង​ដល់​ជិត ​៧០០ ​នាក់​ហើយ​ ក្នុង​ចំណោម​អ្នកជំងឺ​សរុប​ជាង ​៥​ ម៉ឺន ​៣​ ពាន់​នាក់​ នៅ​ទូទាំង​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​គ្រាន់តែ​រយៈពេល ​៣​ ថ្ងៃ​ចុង​ក្រោយ​នេះ​ ចាប់ពី​ថ្ងៃ​ទី​ ០១ ​ដល់ ​ថ្ងៃ​ទី ​០៣​ កក្កដា​នេះ ​មាន​អ្នក​ស្លាប់​រហូតដល់​ទៅ ​៩៤ ​នាក់​ ក្នុង​នោះ ​ថ្ងៃ​ទី​ ០១ ​កក្កដា​ មាន​ស្លាប់ ​២៦​ នាក់​ ថ្ងៃ​ទី​ ០២​ មាន​ស្លាប់​៣២​ នាក់​ និង​ ថ្ងៃ​ទី​ ០៣​ កក្កដា​នេះ​ មាន​ស្លាប់ ​៣៦​ នាក់។

ប្រទេស​កម្ពុជា​ បាន​ឆ្លង​ជំងឺ​កូវីដ​-១៩​ ជា​លើកដំបូង ​ថ្ងៃ​ទី​ ២៧ ​ខែ​មករា ​ឆ្នាំ​ ២០២០​ ទៅ​លើ​បុរស​ជន​ជាតិ​ចិន ​១​ នាក់​ នៅ​ខេត្ត​ព្រះសីហនុ។ ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ ហើយ​ក៏​មិន​មាន​ឆ្លង​ជំងឺ​នេះ​ច្រើន​ដែរ​។​

បន្ទាប់​មក​ទៀត​ កម្ពុជា​ បាន​ឆ្លង​ក្នុង​សហគមន៍​ចំនួន​ ៣​ លើក ​ក្នុង​នោះ​ ទី ​១.​ព្រឹត្តិការណ៍​សហគមន៍​ ៣ ​វិច្ឆិកា​ ឆ្នាំ​ ២០២០ ,ទី ​២.​ព្រឹត្តិការណ៍​សហគមន៍ ​២៨ ​វិច្ឆិកា ​ឆ្នាំ​ ២០២០​ និង​ ទី​ ៣​.ព្រឹត្តិការណ៍​សហ​គ​ម​ន៍ ​២០ ​កុម្ភៈ​ ទើប​មាន​អ្នក​ស្លាប់​ជា​បន្តបន្ទាប់​ ហើយ​ដែល​រហូតមកដល់​ពេល​នេះ​នៅ​មិន​ទាន់​បាន​បិទ​បញ្ចប់​នៅឡើយ​ទេ។

យោង​តាម​ ក្រសួងសុខាភិបាល​ បាន​ឲ្យ​ដឹង​ថា​ ថ្ងៃនេះ​ ក្រសួង​ រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ​៩៤៨​ នាក់​ទៀត ​ក្នុងនោះ​ករណី​ឆ្លង​សហគមន៍ ៩០៤ នាក់ អ្នកដំណើរ​មកពី​បរទេស ​៤៤​ នាក់ ជា​សះស្បើយ ៦១៥​ នាក់ និង​ ស្លាប់ ​៣៦​ នាក់។

យ៉ាង​ណា​ក៏ដោយ ​ប្រទេស​កម្ពុជា ​មិន​ចង់​ឃើញ​ជំងឺ​កូវីដ-​១៩​ វាយលុក​លើស​ពី​បន្ទាត់​ក្រហម​នោះ​ទេ​ព្រោះ​វា​នឹង​ឆ្លង​ចូល​សហគមន៍​ទ្រង់ទ្រាយ​ធំ ប៉ះពាល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ និង ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​កាន់​តែ​ច្រើន​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ និង ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​លើក​ឡើង​ថា​បច្ចុប្បន្ន​នេះ​ ជំងឺ​កូវីដ-​១៩​ នៅ ​កម្ពុជា​ ឈាន​ដល់​បន្ទាត់​ក្រហម​ហើយ ​បើកាលណា​លើស​ពី​បន្ទាត់​ក្រហម​នោះ​ មន្ទីរពេទ្យ​កន្លែង​ព្យាបាល​ លើស​ពី​សមត្ថភាព​របស់​យើង​ ដោយសារ​អ្នកជំងឺ​ច្រើន អត់​មាន​កន្លែង​ដាក់ ​ស្លាប់​ក៏​ច្រើន ​បងប្អូន​ក៏​ពិបាក​រក​ទទួលទាន ហើយ​ត្រូវ​បិទ​តំបន់​មួយ​ចំនួន​ម្តង​ទៀត។​

លោកស្រី បាន​បញ្ជាក់​ថា ​ដើម្បី​ទប់​យ៉ាងណា​កុំ​ឲ្យ​ វីរុស ឆ្លង​តទៅ​ទៀត ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ ប៉ះពាល់​សេដ្ឋកិច្ច​ជាតិ ប៉ះពាល់​សុខភាព​ ពលរដ្ឋ ត្រូវ​រួមគ្នា​ខិតខំ​ទប់​ស្កាត់​ទាំង​អស់​គ្នា​ ពិសេស​អនុវត្ត​វិធានការ​ ៣ ​ការពារ ដូចជា ពាក់​ម៉ាស ឧស្សាហ៍​អនាម័យ លាងដៃ និង​ រក្សា​គម្លាត​សុវត្ថិភាព​សង្គម បុគ្គល និង ៣ ​កុំ រួមមាន កុំ​ទៅ​ទីកន្លែង​ដែល​មាន​មនុស្ស​កកកុញ​ច្រើន កុំ​ទៅ​កន្លែង​ដែល​បិទ​ជិត​មិន​មាន​ខ្យល់​ចេញចូល​ និង​ កុំ​ប៉ះពាល់​គ្នា ​ឬ​ ចាប់​ដៃ​គ្នា​ឡើយ។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​ ០៣ ខែ​កក្កដា ឆ្នាំ​ ២០២១ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-​១៩​ សរុប​ ៥៣២៩៨ នាក់ អ្នកជា​សះស្បើយ​ ​៤៦១២៣ ​នាក់ ​និង អ្នកស្លាប់​ ​៦៩៦ ​នាក់​៕

អត្ថបទ ៖ ​សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៩ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម