Connect with us

ព័ត៌មានជាតិ

ខេត្តកោះកុង ​រៀបចំ​ឈូសឆាយដី​សាងសង់​ឈាបនដ្ឋាន​សម្រាប់​បូជាសព​អ្នកស្លាប់​ដោយ​សារ​​កូ​វីដ

បានផុស

នៅ

​អាជ្ញាធរ​ខេត្តកោះកុង​បានរៀបចំឈូសឆាយដី​រដ្ឋ​សម្រាប់ធ្វើ​ផ្លូវ និង​រៀបចំ​សាងសង់​ឈាបនដ្ឋាន​សម្រាប់​បូជាសព​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។​

សកម្មភាព​នេះ​បានធ្វើ​ឡើង​ដោយមាន​ការចូលរួម​ពីលោក ឃឹម ច​ន្ទ័​ឌី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុម​ការងារ​រៀបចំ​ចាត់ចែង​ឈាបនដ្ឋាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ និង​លោក​អនុប្រធាន​ក្រុមការងារ អ៊ូច ទូច លោក ប្រាក់ វិចិត្រ និង​ព្រមទាំង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកោះកុងមន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​មួយចំនួនទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ច​ន្ទ័​ឌី អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​ក្រុមការងារ​រៀបចំ​ចាត់ចែង​ឈាបនដ្ឋាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​ខេត្តកោះកុង​បានឱ្យដឹងថា​ក្រុមការងារ​ចុះ​ត្រួត​ពិនិត្យមើល​សកម្មភាព​ឈូសឆាយដីរដ្ឋ​នេះ​សម្រាប់​សាងសង់​ឈាបនដ្ឋាន​នេះ​មាន​ទីតាំង​ត្រង់ចំនុច​គីឡូម៉ែត្រ ១៣៧ ស្ថិតនៅ​ក្នុងភូមិ​ទួល​គគីរ​លើ ឃុំ​ទួល​គគីរ ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​

លោកអភិបាលរង​ខេត្ត​បាន​បន្តថា ក្នុងនោះ​ទី​១ឈូសឆាយដី​ធ្វើ​ផ្លូវចេញចូល​ដែលមាន​ទទឹង​១០​ម៉ែត្រ គុណ បណ្តោយ​១០០​ម៉ែត្រ​និង​ទី​២ ឈូសឆាយដី និង​ចាក់​អាចម៍ដី​បំពេញ​បរិវេណ​ដី​សម្រាប់​សាងសង់​ឈាបនដ្ឋាន​មានទំហំ​៥០​ម៉ែត្រគុណ ៥០​ម៉ែត្រ​សម្រាប់​បូជាសព​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។​

លោក​ប្រធាន​ក្រុមការងារ​បាន​ណែនាំ ដល់​សមាជិក​ក្រុមការងារ និង​ក្រុមការងារ​មន្ទីរ​សហកា​រ​ជាមួយ​អាជ្ញាធរនិង​អង្គភាព​ពាក់ព័ន្ធ​ព​ន្លឿ​ន​ក្នុងការ​ឈូសឆាយ​ការចាក់​អាចម៍ដី​បំពេញ​ដើម្បី​ឈានដល់​ដំណាក់​កាល​នៃ​ការសាងសង់​ឲ្យ​បាន​ឆាប់​។​

សម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ណែនាំ​ដល់​គណកម្មការ​និង​អនុគណកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដត្រូវ​យកចិត្តទុកដាក់​រៀបចំ​ទីប​ច្ឆា​បូជាសព​និង​ទីកន្លែង​សម្រាប់​កប់​សព​អ្នកស្លាប់​ដោយ​ជំ​ងឺ​កូវីដ​១៩ ឲ្យ​បាន​សមរម្យ ខណៈចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ​១៩​មានការ​កើនឡើង​ពីមួយ​ថ្ងៃទី​មួយថ្ងៃ​។​

ជាមួយគ្នានេះដែរ​សម្តេច​ក៍បាន​ណែនាំ​ដល់​រដ្ឋបាលខេត្ត​ដែលមាន​ជនជាតិ​រស់នៅ​ត្រូវ​រកដី​រដ្ឋ​ដើម្បី​ត្រៀម​បម្រុង​ធ្វើជា​ទីកន្លែង​កប់​សព​ជនជាតិ​ដែល​ស្លាប់​ដោយ​កូ​វីដ​ឲ្យ​បាន​សមស្របទៅតាម​ទំនៀម​ទំលាប់​ប្រពៃ​ណី​របស់​ជនជាតិ​ផងដែរ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម