Connect with us

ព័ត៌មានជាតិ

ផលិតផល​ថ្មី Camel Opti-Flow របស់​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ត្រូវបាន​សម្ពោធ​

បានផុស

នៅ

រាជធានីភ្នំពេញ៖ ថ្ងៃទី២៩ និង៣០ ខែមិថុនា ឆ្នាំ ២០២១ ៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន (CMIC) ដែល​ជា​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា បាន​ណែនាំ​ផលិតផល Camel Opti-Flow របស់​ខ្លួន​ដែលជា​ផលិតផល​ថ្មី​កាន់តែ​ប្រសើរ នា​ពិធី​បើកសម្ពោធ​ផលិតផល​តាម​ប្រព័ន្ធ​អន​ឡាញ​លើកដំបូង​រយៈ​ពេល២ថ្ងៃ ហើយ​ក្រុមហ៊ុន​ពិត​ជាមាន​មោទនភាព​ដែល​ខ្លួន​អាចបង្កើត​ផលិតផល​ថ្មី​នេះ​ចេញ​ជា​រូបរាង​ឡើង​ដែល​បំពេញ​ទៅតាម​តម្រូវការ​របស់​អតិថិជន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍​សម្ពោធ​ផលិតផល​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​ដែល​ត្រូវបាន​បើក​ដោយ​លោក​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន គឺអ្នកឧកញ៉ា លាង ម៉េង និងលោក Nicholas George ជា​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន ដោយ​លោក​ទាំង​ពីរបាន​មាន​វត្តមាន​បើក​ពិធី​នេះ​តាម​ប្រព័ន្ធ​អន​ឡាញ​ដោយ​អនុលោម​យ៉ាង​ត្រឹមត្រូវ​ទៅ​តាម​វិធានការ​បង្ការ​និង​ការពារ​ជំងឺ​កូ​វីដ​-១៩​។ តាមរយៈ​កម្មវិធី​សិក្ខាសាលា​តាម​ប្រព័ន្ធ​អន​ឡាញ​ចំនួន​ពីរ​ម៉ោង​នេះ អ្នកចូលរួម​ពិធី​នេះ​ទទួលបាន​នូវ​ការស្វែងយល់​សេចក្ដីលម្អិត​នៅ​ពីក្រោយ​បច្ចេកវិទ្យា​ផលិត​ស៊ីម៉ងត៍​ដែល​ពោរពេញ​ដោយ​គំនិត​ច្នៃប្រឌិត​ថ្មី​ពិសេស​ដែល​នាំទៅរក​ការអភិវឌ្ឍ​ឡើង​នូវ​ផលិតផល Camel Opti-Flow តាមរយៈ​ការធ្វើ​បទ​បង្ហាញ​ដែល​ដឹកនាំ​ដោយ លោក Graeme Bride នាយក​រោងចក្រ ស៊ីម៉ងត៍ ហើយ​អ្នកចូលរួម​ក៏​ត្រូវបាន​ស្វែងយល់​បន្ថែម បច្ចេកវិទ្យា​ពីក្រោយ​ផលិតផល​ស៊ីម៉ងត៍​លាយ​ស្រាប់ ដែល​ត្រូវបានធ្វើ​បទ​បង្ហាញជូន​ដោយ​បណ្ឌិត Moussa Baalbaki ដែលជា​ប្រធាន​ផ្នែក​សម្ព័ន្ធ​ផលិតផល និង​ដំណោះស្រាយ​នៃ Insee Group​។​ ដោយ​ផលិតឡើង​អនុលោម​តាម​ស្តង់ដារ​ផលិតកម្ម ASTM C1157/C1157-11 សម្រាប់​ស៊ីម៉ងត៍ Portland Composite Cement និង TIS 2594-2556 Portland Composite Cement​។

លោក វ៉ា កក្កដា ដែលជា​អ្នកជំនាញ​ផ្នែក​បច្ចេកទេស​របស់​ក្រុមហ៊ុន បាន​ពន្យល់ថា​ ផលិតផល​ថ្មី​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដោយ​បំពេញ​ទៅតាម​តម្រូវការ​របស់​អតិថិជន​។ លោក វ៉ា កក្កដា បាន​និយាយថា​៖ “​យើង​ស្ដាប់ និង​ទទួលយក​យោបល់​កែលម្អ​ដែល​អតិថិជន​បានផ្ដល់​ឲ្យ ហើយ​យើង​អាច​និយាយ​ដោយ​មោទ​នភាព​បាន​ថា​ផលិតផល Camel Opti-Flow នេះ​ផ្ដល់ជូន​នូវ​ឧត្ដមប្រយោជន៍​ចំនួន ៣ ធំៗ​៖ គឺ (១) វា​មាន​ភាពងាយស្រួល​ធ្វើការ​បំផុត (២) មានការ​សន្សំសំចៃ​បំផុត និង (៣) ផ្តល់​កំលាំង​បេតុង​ដែល​ខ្លាំង​បំផុត​នៅលើ​ទីផ្សារ​”​។

លោក​បាន​បន្ថែមទៀតថា ផលិតផល​ថ្មី​នេះ​គឺអាច​ផ្គត់ផ្គង់​ជូន ក្រុមហ៊ុន​បេតុង​លាយ​ស្រេច ឬ រោងចក្រ​ផលិត​គ្រឿង​បង្គុំ​រួចជាស្រេច​ធ្វើ​ពី​បេតុង ឬ​រាល់​ផលិតផល​ធ្វើ​ពី​បេតុង​ផ្សេងៗ CPM​។​

លោក Nicholas George បាន​មានប្រសាសន៍​ក្នុង​ពិធី​នេះ​យ៉ាង​ដូច្នេះ​ថា​៖ “​បេសកកម្ម​របស់​ក្រុមហ៊ុន គឺ​យើង​ប្ដេជ្ញា​ផ្ដល់​តែ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់បំផុត​ជានិច្ច​ជូន​អតិថិជន​របស់​យើង​នៅក្នុង​តំបន់ ដោយ​យើង​មាន​រោងចក្រ​ដែលមាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​ប្រចាំថ្ងៃ​បាន​លើសពី ៥.៥០០ តោន ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​”​។

ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន បានចាប់ផ្តើម​នៅ​ឆ្នាំ ២០១៥ ជា​ក្រុមហ៊ុន​ដែល​ចូលរួម​ភាគហ៊ុន​រវាង​ក្រុម​ហ៊ុន ជីប ម៉ុង គ្រុប និង ក្រុមហ៊ុន ស្យាម ស៊ីត​ធី ស៊ី​មេន មកពី​ប្រទេស​ថៃ​។ ក្រុមហ៊ុន​បាន​សាងសង់​រោងចក្រ ស៊ីម៉ងត៍​ដ៏​ទំនើប ហើយ​រោងចក្រ​នេះ​មាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ ៣១ ភូមិ​ព្រៃ​តា​ព្រឹ​ត ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ប្រទេស​កម្ពុជា​។​

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ធ្វើការ​ទំនាក់ទំនង​មកកាន់​៖ ០២៣ ២១៦ ៣៨០​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១១ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១៦ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ១៩ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម