Connect with us

ព័ត៌មានជាតិ

បិទ​ទីតាំង​៤កន្លែង និង​យក​សំណាក​មនុស្ស ៣៥​នាក់ ដែល​ពាក់ព័ន្ធ​នឹងលោក​អភិបាលស្រុក​ជល​គី​រី

បានផុស

នៅ

​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង កាល​ពី​ថ្ងៃទី​០៣ ខែ​កក្ត​ដា ឆ្នាំ​២០២១ នេះ​បាន​ចុះ​បិទ​ទីតាំង​ចំនួន ០៤ កន្លែង ដែលមាន​អ្នកពាក់ព័ន្ធ​ចំនួន ៣៥​នាក់ ដើម្បី​ពិនិត្យ​សំណាក​បន្ទាន់ ជា​លទ្ធផល (​អវិជ្ជមាន តេស្ត​លើក​ទី ០១) និង​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័​ក្ត​រយៈពេល ១៤​ថ្ងៃ តាមដាន​សុខភាព​របស់ខ្លួន​ឲ្យ​បាន​ហ្មត់ចត់ រង់ចាំ​ការយក​សំណាក​លើក​ទី ២ និង​លើក​ទី​៣ ដោយ​មិន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​កន្លែង​ច​ត្តា​ឡី​ស័ក​នោះឡើយ​។​

​ទីតាំង​ចំនួន ៤ ដែល​លោក​អភិបាល​ស្រុក​ជល​គី​រី បានធ្វើ​ដំណើរ​ចូល​មុន​ថ្ងៃទី០១ ខែ​កក្ត​ដា ឆ្នាំ​២០២១ នៅ​គឺ ១. ហាង​បាយ​ដំរី​ស ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង។ ២. ហាង​បាយ​សេះ​សមុទ្រ និង​លោកឪពុក ស្ថិត​ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង។ ៣. ​ផ្ទះ​សំណាក់​វិមាន​ជ័យ ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង (​ទីតាំង​នេះ​មិន​បិទ​ទាំងអស់​ទេ គឺ​បិទ​តែ មួយ​បន្ទប់ ដែលមាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចូលទៅ​សម្រាក​) ។ និង​៤ទីតាំង​លាង​ម៉ូតូរថយន្ត នៅ​ភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា លោក ហៃ មនោ​រម្យ អភិបាល ស្រុក​ជល​គី​រី ត្រូវបាន​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ នៅ​ថ្ងៃទី​០១ ខែ​កក្ត​ដា ឆ្នាំ​២០២១ និង​បានចេញ​ចូលក្នុង​ទីតាំង​ទាំង៤ ខាងលើនេះ ។​

​លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិ​បាល​ខេត្តកំពង់ឆ្នាំង បានធ្វើការ​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋនៅក្នុង​ក្រុង ដែល​ពាក់ព័ន្ធ​នឹង​ទីតាំង​ទាំង០៤នេះ សូម​មក​ពិនិត្យ​សំណាក​ដោយ​ស្ម័គ្រចិត្ត និង​សូម​អនុវត្ត​ឲ្យ​បាន​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ដែលមាន​ដូចជា​ការប្រើ​ម៉ាស អាល់កុល​បាញ់​ដៃ លាងដៃ​នឹង​សាប៊ូ រក្សា​គម្លាត​ ដែល​ជា​កត្តា​កាត់បន្ថយ​នូវ​ការរីក​រាល ដាល​ឆ្លង​នូវ​ជំងឺ​កូ​វី​១៩ ។​

​ទន្ទឹម​នោះ​ដែល​លោក​សូម​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ច​ត្តាឡី​ស័​ក្ត សូម​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ១៤ ថ្ងៃ កុំ​លួច​ចេញ​ដើរ​ផ្ដេសផ្ដាស ចំណែក​អាជ្ញាធរ​មូលដ្ឋាន​សូមជួយ​ត្រួតពិនិត្យ​ទៅលើ​ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងនោះ កុំ​ឲ្យ​ពួកគាត់​ចាក​ចេញពីផ្ទះ ដើម្បី​កុំឱ្យ​ការឆ្លង​រាលដាល​កាន់តែខ្លាំង​៕

​អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ

សូមចុចអាន៖ ​ខេត្ត​ស្វាយ​រៀងកត់ត្រា​អ្នក​ឆ្លង​កូវីដ​ច្រើន​បំផុតមួយ​ថ្ងៃ ១៤៧ នាក់ ស្លាប់ ៥ នាក់​ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ៤ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ៦ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

ព័ត៌មានជាតិ១៤ នាទី មុន

បន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះសៀមរាបមាន ៥ បន្ទប់ បែងចែកខុសៗគ្នាតាមឋានៈតួនាទី

ព័ត៌មានជាតិ១៧ នាទី មុន

ក្រសួងកសិកម្ម ជំរុញឱ្យកសិករធ្វើតាមការណែនាំរបស់មន្ត្រីជំនាញក្នុងការដាំពោតពូជអ៊ីប្រ៊ីដកម្ពុជា០១ ទទួលបានផលល្អ

Sokha Hotels

ព័ត៌មានពេញនិយម