Connect with us

ព័ត៌មានជាតិ

ដីជាង១ពាន់ហិកតានៅខេត្តកោះកុង នឹង​រៀបចំ​ជាតំបន់វិស្សមកាលក្រសួងការពារជាតិ

បានផុស

នៅ

រដ្ឋបាលខេត្តកោះកុងបានយល់ព្រមផ្តល់ដីជាង១ពាន់ហិកតា ដែលជាដីបម្រុងរបស់រដ្ឋបាលខេត្តដល់ក្រុមការងារក្រសួងការពារជាតិ សម្រាប់រៀបចំជាតំបន់អភិវឌ្ឍសម្តេចពិជ័យសេនា ទៀ បាញ់ និងតំបន់វិសមកាលក្រសួងការពារជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម លោក សុខទ្ធី អភិបាលរងខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តកោះកុងបានឱ្យដឹងនៅព្រឹកថ្ងៃទី០៤កក្កដានេះថា ដីបម្រុងរបស់រដ្ឋបាលខេត្តកោះកុងទំហំ ១ ១០២ ហិកតា ដែលរដ្ឋបាលខេត្តប្រគល់ជូន​ក្រុមការងាររបស់ក្រសួងការពារជាតិនេះ មានទីតាំងស្ថិតនៅព្រែកតាអេក និងនៅចន្លោះព្រែកតាចាន់ ទៅព្រែកសៀមអុច ឃុំជ្រោយប្រស់ ស្រុកកោះកុង សម្រាប់រៀបចំជាតំបន់អភិវឌ្ឍសម្តេចពិជ័យសេនា ទៀ បាញ់ និងតំបន់វិសមកាលក្រសួងការពារជាតិ។

ចំពោះគម្រោងរៀបចំតំបន់ អភិវឌ្ឍសម្តេចពិជ័យសេនា ទៀ បាញ់ និងតំបន់វិសមកាលក្រសួងការពារជាតិនេះ លោក សុខ សិទ្ធី បានលើកឡើងថាលោកមិនបានដឹងពីគម្រោងនេះនៅឡើយទេ ហើយក៏មិនដឹងថានឹងចាប់ផ្តើមអនុវត្តនៅពេលណាដែរ ព្រោះការងារទាំងនេះក្រសួងការពារជាតិជាអ្នកអនុវត្តដោយផ្ទាល់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម