Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​ស្ទឹងត្រែង នៅតែ​បន្ត​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ការពារខ្លួនពីជំងឺកូវីដ១៩ បើទោះ​បី​ទីតាំង​មួយ​ចំនួនបាន​បិទខ្ទប់

បានផុស

នៅ

រដ្ឋបាលខេត្ត​ស្ទឹងត្រែង បាន​បន្ត​ផ្សព្វផ្សាយ និង​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ បន្ត​អនុវត្ត​វិធាន​សុខាភិបាល ៣​ការពារ​-៣​កុំ​បន្ត​ទៀត ដើម្បី​កាត់បន្ថយ​ការ​ចម្លង​មេរោគ​កូ​វីដ​-១៩ ឲ្យមាន​ប្រសិទ្ធភាព​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអនុវត្ត​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ត្រូវ​បាន​គេ​មើលឃើញថា បាន​កាត់បន្ថយ​អត្រា​ឆ្លង ក្នុង​មួយថ្ងៃ​ត្រឹមតែ​ជាង ១០ នាក់​តែប៉ុណ្ណោះ​។​ បើ​គិត​ត្រឹម​ម៉ោង ៥:០០​នាទី រសៀល​ថ្ងៃ​ទី ០៣ ខែកក្កដា​នេះ ត្រូវ​បាន​រដ្ឋបាលខេត្ត​ប្រកាស រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​១៥​នាក់​។ ករណី ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ខេត្តស្ទឹងត្រែង ត្រូវបាន​អាជ្ញាធរ​បិទ​ខ្ទប់ទីតាំង​អាជីវកម្ម​ជាច្រើន​កន្លែង​។​ដោយឡែក​ទីតាំង​ដែល​មិនបាន​បិទ​ខ្ទប់ អាជីវករ​លក់ដូរ ក្នុង​ក្រុង​ស្ទឹងត្រែង​ភាគច្រើន​នៅតាម​ផ្ទះ ក៏បាន​បិទទ្វារ​ផ្ទះ​ផ្អាក​ការលក់ដូរ តែ​ផ្ទះ​ដែល​លក់ ពួកគាត់​បាន​ចងខ្សែ មិន​ឲ្យ​អ្នកទិញ​ចូល​ទេ បើ​ទិញ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព និង​បាញ់​អាល់កុល ទាំង​យក​របស់របរ និង​លុយ​ផង​ដែរ​។

ក្នុង​រយៈពេល​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ខ្លាំង​ចាប់ពី​ថ្ងៃ​២៤ ខែ​មិថុនា រហូតមកដល់​ថ្ងៃទី​០៤​ ខែកក្កដា ​ឆ្នាំ ២០២១​នេះ ត្រូវបាន​គេ​ពិនិត្យឃើញថា ការធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ ក៏ដូចជា​នៅតាម​កន្លែង​លក់ដូរ និង​តាម​ហាង​លក់ទំនិញ​ក្នុង​ក្រុង​ស្ទឹងត្រែង ហាក់បីដូច​ជាមាន​សភា​ព​ស្ងប់ស្ងាត់ ដោយសារ​មានការ​ភ័យខ្លាច ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

ខេត្តស្ទឹងត្រែង​គិត​ត្រឹម​ម៉ោង ៥:០០រសៀល​ថ្ងៃទី០៣ ខែ​កក្កដា ​ឆ្នាំ​២០២១​នេះ មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប​៣០៤​នាក់ ស្រី១៤១នាក់ អ្នកជា​សះស្បើយ ២១​នាក់ ​ស្រី​៩​នាក់ ស្លាប់​គ្មាន និង​អ្នក​កំពុង​សម្រាក​ព្យាបាល ២៨៣ នាក់ ស្រី១៣២​នាក់​៕​

អត្ថបទ៖ ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ២៥ នាទី មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ៥៣ នាទី មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម