ព័ត៌មានជាតិ
ម្ចាស់តោថ្លែងអរគុណសម្ដេចតេជោ ដែលអនុញ្ញាតឱ្យខ្លួនបានតោមកចិញ្ចឹមវិញ
នៅលើគណនីហ្វេសប៊ុកឈ្មោះ Qi Xiao ដែលគេដឹងថាជាម្ចាស់ចិញ្ចឹមតោបានលើកឡើងថ្លែងអរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានសម្រេចអនុញ្ញាតឱ្យខ្លួន បានចិញ្ចឹមតោវិញ បន្ទាប់ពីសមត្ថកិច្ចដកហូតយកទៅរក្សាទុកនៅសួនសត្វភ្នំតាម៉ៅមួយសប្តាហ៍។
ម្ចាស់គណនីលើកឡើងថា “ជាបឋមខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ ហើយក៏សូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផងដែរ នឹងពុកម៉ែបងប្អូនប្រជាជនកម្ពុជាទាំងអស់ដែលបានជួយនិងគាំទ្រដល់ “ហ៊ីម៉ា” របស់យើងខ្ញុំផងដែរ ធ្វើឱ្យខ្ញុំបាទរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងមានអារម្មណ៍កក់ក្តៅ ជាចុងក្រោយសុំជូនពរឱ្យកម្ពុជានឹងចិនជាមិត្តដែកថែបជារៀងរហូត”។
សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី ៤ ខែកក្កដា បានសម្រេចឱ្យម្ចាស់តោ យកតោទៅចិញ្ចឹមវិញតែត្រូវរក្សាសុវត្ថិភាពសម្រាប់អ្នកជិតខាង និងសមាជិកក្នុងផ្ទះ។
នៅលើទំព័រហ្វេសបុកផ្លូវការរបស់សម្ដេចតេជោ នៅរាត្រីថ្ងៃទី០៤ ខែកក្កដា លើកឡើងថា “ក្រោយក្តាប់បានរឿងសត្វតោ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមវិញ ក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង”។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបានផ្តល់យោបល់និងអាណិតដល់សត្វតោ។
សម្តេចតេជោបញ្ជាក់ថា ចំពោះការផាកពិន័យក៏ត្រូវបានលើកលែងដែរ ប្រសិនបើមានការផាកពិន័យត្រូវជូនត្រឡប់ទៅម្ចាស់ដើមវិញ។
កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរចម្រុះរាជធានីភ្នំពេញ រួមមានព្រះរាជអាជ្ញារងម្នាក់ សហការជាមួយអង្គការ Wildlife Alliance បានរឹបអូសសត្វតោចិញ្ចឹមមួយក្បាល នៅក្នុងផ្ទះវីឡាមួយកន្លែង ស្ថិតនៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។
សត្វតោនោះ ត្រូវបានដឹងថា ជាសត្វតោឈ្មោលមានអាយុ ១៨ ខែ និងទម្ងន់ ៧០ គីឡូក្រាម ហើយក្រោយការដកហូត ក្រុមជួយសង្គ្រោះ បានបញ្ជូនសត្វតោនេះទៅកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ប៉ុន្តែតោនោះមិនស៊ីអាហារអស់រយៈពេលប៉ុន្មានថ្ងៃ។
យោងតាមរដ្ឋបាលព្រៃឈើ បានឱ្យដឹងថា សត្វតោមួយក្បាលនេះ ជាប្រភេទសត្វតោមកពីតំបន់អាហ្វ្រិក ដែលវាចូលចិត្តរស់នៅក្នុងវាលស្មៅ។ សត្វតោនេះ ត្រូវបានបុរសជនជាតិចិន ទិញមកចិញ្ចឹមក្នុងតម្លៃ១ម៉ឺនដុល្លារ ក្នុងមួយក្បាល៕ ដោយៈ ឡេង ដេត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២១ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ