Connect with us

ព័ត៌មានជាតិ

បាញ់ប្រហារប្ដីប្រពន្ធ២នាក់១០​គ្រាប់​ក្នុងរោងចិញ្ចឹមទា នៅស្រុកខ្សាច់កណ្ដាល

បានផុស

នៅ

ប្ដីប្រពន្ធពីរនាក់ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណចូលបាញ់ប្រហារយ៉ាងព្រៃផ្សៃ ខណៈកំពុងដេកក្នុងរោងចិញ្ចឹមទា បណ្ដាលឲ្យប្រពន្ធស្លាប់ក្នុងថ្លុកឈាម ចំណែកប្ដីរងរបួសធ្ងន់។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ នៅព្រែកដូនឯម ភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានបញ្ជាក់ថា ២នាក់ប្ដីប្រពន្ធដែលរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារនេះ ប្រពន្ធឈ្មោះ សុន ស្រឿន អាយុ៤៩ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) និងប្ដីឈ្មោះ យឹម គឹមហុក អាយុ៤៥ឆ្នាំ របួសធ្ងន់។

សមត្ថកិច្ចរៀបរាប់ថា នៅវេលាម៉ោង៨យប់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ជនរងគ្រោះទាំងពីរបានឲ្យកូនប្រុសឈ្មោះ ហុក ភូណាន់ អាយុ១៧ឆ្នាំ ជិះម៉ូតូឌុបមកដេកនៅរោងទាដូចរាល់ថ្ងៃ ពេលឌុបមកដល់កូនក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ហើយជនរងគ្រោះក៏ដេកនៅរោងចញ្ចឹមទាទាំងពីរនាក់ប្តីប្រពន្ធ។ លុះដល់ព្រឹកឡើងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៥និង៣០នាទី ឈ្មោះ ហុក ភូណាន់ បានជិះម៉ូតូមកជួយរើសពងទានៅរោងស្រាប់តែឃើញម្ដាយដេកស្លាប់ ដោយមានឈាមពេញខ្លួន រីឯឪពុករងរបួសឈាមពេញខ្លួនរងរបួសធ្ងន់។

ពេលនោះកូនរបស់ជនរងគ្រោះ បានរាយកាណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ ភ្លាមនោះកម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុធ្វើការហ៊ុមព័ទ្ធ និងបានរកឃើញសំបកគ្រាប់កាំភ្លើងចំនួន១០គ្រាប់ និងមានស្នាមកាប់ជញ្ជាំងស័ង្កសី ចំនួន០២កន្លែង។

ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់ថា លោកកំពុងបញ្ជាកម្លាំងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ខ្លួនជនដៃដល់មកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម