Connect with us

ព័ត៌មានជាតិ

​រកឃើញ​អ្នក​ឆ្លង​វិជ្ជមាន​កូ​វីដ​-១៩​ចំនួន ១៧​នាក់​ និង​ជាសះស្បើយ​ចំនួន ២​នាក់ នៅ​ខេត្ត​ស្ទឹងត្រែង​

បានផុស

នៅ

រដ្ឋបាលខេត្ត​ស្ទឹងត្រែង​ បាន​ប្រកាស​ត្រឹម​ម៉ោង ៥:០០​នាទី​រសៀល ថ្ងៃទី០៤ ខែកក្កដា​ ឆ្នាំ ២០២១​នេះ បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ​-១៩ ចំនួន ១៧​នាក់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន ២ នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្តី​ប្រកាស​បានបញ្ជាក់​ថា អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ទាំង​១៧​នាក់​ ត្រូវ​បាន​យក​សំណាក​វិភាគ​នៅ​ទីតាំង​ចំនួន​២​កន្លែង ទី​១-​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក្រុង រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ ចំនួន​៩​នាក់ ទី​២-​ភោជនីយដ្ឋាន​កាឡាក់ស៊ី ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង រក​ឃើញ​ចំនួន ៨ នាក់ ជា​បុគ្គលិក​នារី​បម្រើ​ការ​ហាង​ខារ៉ាអូខេ​។​

គួរ​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃ​២៤​ ខែ​មិថុនា ​ឆ្នាំ២០២១ ភោជនីយដ្ឋាន​”​កាឡាក់ស៊ី​”​ ត្រូវបាន​ក្រុមគ្រូពេទ្យ​ជំនាញ ចុះមក​យក​សំណាក​វិភាគ​តេស្ត​រហ័ស រកឃើញ​បុគ្គលិក​នារី​បម្រើ​ការងារ​ក្នុង​ភោជនីយដ្ឋាន​នេះ ចំនួន ៣០​នាក់​។ ​ចំណែក​នារី និង​បុរស ប៉ះពាល់​ផ្ទាល់​និង​ប្រយោល ដែល​ធ្វើតេស្ត​មិនទាន់​ឃើញ ត្រូវបានធ្វើ​ច​ត្តា​ឡី​ស័ក រហូតមកដល់​ថ្ងៃទី៤ កក្កដា​នេះ បាន​រកឃើញ​នារី​៦​នាក់​និង​បុរស​២​នាក់​បន្ថែមទៀត ក្នុង​ហាង “​កាឡាក់ស៊ី​” និង ៩​នាក់​ទៀត បាន​ឆ្លង​រីក​រាលដាល​ធ្វើតេស្ត​រក​ឃើញ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក្រុង​។

ពាក់ព័ន្ធ​ករណី​ករណី​ខាងលើ​រដ្ឋបាលខេត្ត ​សូម​ជម្រាបជូន​សាធារណៈជន និង​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​បាន​ជ្រាប​ថា ​អ្នក​ដែល​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​យក​សំណាក​វិភាគ​តេស្ត​រហ័ស​រក​មេរោគ​កូ​វីដ​-១៩ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​បន្តទៀត​។ ខេត្តស្ទឹងត្រែង​គិត​ត្រឹម​ម៉ោង ៥:០០ រសៀល​ថ្ងៃទី០៤ ខែ​កក្កដា ​ឆ្នាំ២០២១​នេះ មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប​៣២១​នាក់ ស្រី ១៥១ នាក់ អ្នកជា​សះស្បើយ ២៣​នាក់​ស្រី ៩​នាក់ ស្លាប់​គ្មាន និង​អ្នក​កំពុង​សម្រាក​ព្យាបាល ២៩៨ នាក់ ស្រី ១៤២​នាក់​៕​

អត្ថបទ៖ ងិន​លីម​

សូមចុចអាន៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម