Connect with us

ព័ត៌មានជាតិ

ផ្ទះ១ខ្នងឈើលើថ្មក្រោម ឆ្លងចរន្តអគ្គិសនីឆេះជិតអស់ទាំងស្រុង និងប្រាក់អស់ ១០ម៉ឺនបាត

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ ផ្ទះ១ខ្នងធ្វើអំពីឈើលើថ្មក្រោមបានឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងបណ្តាលឱ្យឆេះជិតអស់ទាំងស្រុង នៅវេលាម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិស្រេះលិច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឱ្យដឹងពីលោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ ថា ផ្ទះឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងបណ្តាលឱ្យឆេះអស់ទាំងស្រុង មានទំហំ៩ម៉ែត្រ កុណ ៧ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោម ម្ចាសផ្ទះ ឈ្មោះ ឯក  រៀម ភេទប្រុស អាយុ៤៨ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ីវ សារួន អាយុ៤៩ឆ្នាំ នៅភូមិស្រេះលិច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកអធិការបានបញ្ជាក់ថា មុនពេលកើតហេតុម្ចាស់ផ្ទះបានចេញពីផ្ទះទៅរកបេះត្រកួន និងទៅរកស៊ី នៅសល់តែកូនស្រីម្នាក់មានផ្ទៃពោះ ដើរទៅអង្គុយលេងនៅផ្ទះអ្នកជិតខាង។ លុះដល់ភ្លើងបានឆាបឆេះពេញទំហឹងទើបដឹង និងស្រែកឱ្យប្រជាពលរដ្ឋអ្នកជិតខាង និងរថយន្តពន្លត់អគ្គីភ័យបានមកដល់ជួយអន្តរាគមន៍ពន្លត់ដោយប្រើឡានបាញ់ទឹកអស់១ឡានទើបរលត់ទាំងស្រុង។ ចំពោះមូលហេតុបង្កឱ្យកើតមានអគ្គិភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងនៅក្នុងផ្ទះជាន់លើ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់ថា ចំពោះការខូចខាតផ្ទះខូចខូចខាតអស់៧០% ទ្រព្យសម្បតិ្ត និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះអស់មួយចំនួនធំ និងឆេះអស់ប្រាក់ថៃចំនួន១០ម៉ឺបាត ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម