Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ស្ថាប័ន​នានា សម្រុក​ទិញ​ឧបករណ៍​តេស្ត​រហ័ស​​រក​​កូវីដ គិតត្រឹម​ល្ងាច​​ម្សិលមិញ ជាង ៤ ម៉ឺន​ដើម

បានផុស

នៅ

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​បញ្ជាក់​ថា គិតត្រឹមល្ងាចថ្ងៃអាទិត្យទី៤ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួង​បានលក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ បាន​ចំនួន ៤៦ ៦៧៥ ជូន ២១០ ក្រុមហ៊ុន-ស្ថាប័ន។

ក្នុងចំណោមសំណើទិញទាំង ៧៤៥ គិតជាបរិមាណបញ្ជាទិញឧបករណ៍សរុបមាន ២៦២ ៧៧៥ ក្រសួងបានផ្ដល់អាទិភាព ដល់ទីតាំងដែលមានបុគ្គលិកច្រើន និងកំពុងប្រឈមហានិភ័យ ឬមានការពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។

ក្រសួងនឹងធ្វើការដោះស្រាយសំណើទិញផ្សេងទៀតស្របតាមអាទិភាពខាងលើ ជាបន្តបន្ទាប់ទៅតាមបរិមាណស្តុករបស់ឧបករណ៍ដែលនៅសល់និងនាំចូលបន្ថែម៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ ​បាន​ប្រកាស​នាំ​ឧបករណ៍​តេស្ត​រហ័ស​អង់​ទី​ហ្សែន​កូវីដ​-១៩ ពី​ប្រទេស​កូរ៉េ​ ដែល​ដាក់​លក់​ក្នុង​តម្លៃ​ដើម ៣,៧ ក្នុង​មួយឧបករណ៍ សម្រាប់​ក្រសួង​ស្ថាប័ន​ ​ក្រុមហ៊ុន​ ឬ​ គ្រឹះស្ថាន​ឯកជនដែល​មាន​បុគ្គលិក​ច្រើន​និង​ស្ថិតនៅ​តំបន់​ដែល​មាន​ហានិភ័យ​ គឺ​មមិន​សម្រាប់​សាធារណជនទូទៅ​នោះទេ។

ក្នុង​ការ​បញ្ជាទិញ​ឧបករណ៍​តេស្ត​រហ័ស​អង់​ទីហ្សែន​កូវីដ-១៩​ ក្រសួង​ស្ថាប័ន​ គឺ​ត្រូវ​មាន​លិខិត​ស្នើសុំ​បញ្ជា​ទិញ​ ដោយ​កំណត់​ចំនួន​ឲ្យ​បាន​ជាក់លាក់ ​សមាមាត្រ​ និង​ ចំនួន​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ ហើយ​​ហាម​ដាច់ខាត​មិន​ឲ្យ​ចែកចាយ ​ឬ​ លក់​បន្ត​នោះ​ទេ​៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម