Connect with us

ព័ត៌មានជាតិ

សហគមន៍ខ្មែរឥស្លាម ជីករណ្តៅត្រៀមទុកបញ្ចុះសពសាសនិកឥស្លាម ដែលស្លាប់ដោយសារជំងឺកូវីដ​

បានផុស

នៅ

​នៅថ្ងៃទី​០៤ ខែកក្កដា​ ឆ្នាំ​២០២១​នេះ ឯកឧត្តម អែល សៀត សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​ក្រុម​ការងារ​ដោះស្រាយ​បញ្ហា​គ្រោះមហន្តរាយ ដែល​បណ្តាលមកពី​ការរីក​រាលដាលនៃ​ជំងឺ​កូ​វីដ​-១៩ របស់​សហគមន៍​ខ្មែរឥស្លាម​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅ​កាន់​ទីតាំង​ដី​សម្រាប់​ត្រៀម​ទុក​តម្កល់សព​សាស​និក​ឥស្លាម ​ក្នុងករណី​ស្លាប់​ដោយសារ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិ​គោក​ក្រើល ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការ​ជីករណ្តៅ​ត្រៀម​ទុក​សម្រាប់​បញ្ចុះសពរ​បស់បង​ប្អូន​សាសនិក​ឥស្លាម​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ធ្វើឡើង​ដោយ​គោរព​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពីពេល​កន្លងមក​។ ក្នុងការ​ចុះទៅពិនិត្យ និង​ជីក​រណ្តៅ​សម្រាប់​បញ្ចុះសព​នោះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ឡុង រដ្ឋា​រក្ស អភិបាលនៃ​គណ​:​អភិបាលស្រុក​អង្គរធំ និង​លោក​អធិការ​ស្រុក លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក ព្រមទាំង​មាន​អាជ្ញាធរ​ភូមិ ឃុំ​គោក​គ្រើល ចូលរួម​ផងដែរ ។

ឯកឧត្តម អែល សៀត សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​នេះ បាន​មានប្រសាសន៍ថា ចំពោះ​ការជីក​រណ្តៅ​ត្រៀម​ទុក​នេះ គឺ​មិនមែនជា​ការប្រមាថ​ដល់​អាយុជីវិត​របស់​បងប្អូន​សាសនិក​ឥស្លាម ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នោះទេ គឺ​គ្រាន់តែ​ដើម្បី​រៀបចំ​ត្រៀម​ទុក​ការពារ​ទុកជាមុន និង​ដើម្បី​គាំទ្រ​ដល់​ក្រុមការងារ​ដែល​ត្រូវ​រៀបចំ​បញ្ចុះសព​ឲ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទាន់ពេលវេលា​តែប៉ុណ្ណោះ ។

ឯកឧត្តម ក៏បាន​មានប្រសាសន៍​បញ្ជាក់ថា ពេលនេះ​ក្រុមការងារ​បានធ្វើ​ការជីក​រណ្តៅ​ត្រៀម​ទុកបាន​ចំនួន៥​រណ្តៅ ហើយ​ចំពោះ​ការជីក​រណ្តៅ​ទុក​សម្រាប់​បញ្ចុះសព​នេះ គឺជា​ថវិការ​បស់បង​ប្អូន​សប្បុរ​សជន​ខ្មែរ​សាសនិក​ឥស្លាម ក្នុង​ខេត្តសៀមរាប ដែល​បាន​ចូលរួម​បរិច្ចាគ​ដល់​ក្រុមការងារ​ដោះស្រាយ​បញ្ហា​គ្រោះមហន្តរាយ​ដែល​បណ្តាលមកពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ របស់​សហគមន៍​ខ្មែរឥស្លាម​ខេត្ត ផងដែរ​៕

អត្ថបទ ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម