Connect with us

ព័ត៌មានជាតិ

ស៊ីម៉ាក់៖ មានកូនគ្រាប់បែកចង្កោមពី២៦លានទៅ៣០លានត្រូវបានប្រើប្រាស់នៅលើទឹកដីកម្ពុជា

បានផុស

នៅ

ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានឱ្យដឹងថាតាមឯកសារនានាបង្ហាញថា មានកូនគ្រាប់បែកចង្កោមប្រមាណពី២៦លានទៅ៣០លានត្រូវបានប្រើប្រាស់នៅលើទឹកដីកម្ពុជាដែលក្នុងនោះមានមួយភាគបួននៅមិនទាន់ផ្ទះនៅឡើយ និងកំពុងស្ថិតនៅរាយប៉ាយបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សពីមួយជំនាន់ទៅមួយជំនាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ហេង រតនា បានបន្តថា គ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌពីសង្គ្រាមមួយប្រភេទនៅកម្ពុជាហើយ បរិមាណកូនគ្រាប់បែកចង្កោមតិច ឬច្រើនដែលទម្លាក់នៅទីតាំងនីមួយៗ​ គឺទៅតាមប្រភេទមេគ្រាប់បែក​ដែលដឹកតាមប្រភេទយន្តហោះទម្លាក់គ្រាប់បែក​នានា​ ដោយអាចមានចំនួនពីជាង៤០០កូនគ្រាប់បែកចង្កោមទៅជិត៧០០គ្រាប់ក្នុងគ្រាប់បែកធំមួយ​។

អគ្គនាយកស៊ីម៉ាក់បានបន្តទៀតថា ប្រសិទ្ធភាពផ្ទុះនៃកូនគ្រាប់បែកចង្កោមមួយគ្រាប់អាចកំទេចសត្រូវនៅលើដី​ទំហំផ្ទៃក្រឡា ២០មx២០ម​ ឬ​ ១២០​ម​x២៤០ម​ ដោយអាស្រ័យលើកំពស់ទម្លាក់​ និងកម្រិតស្ថានភាពផ្ទុះរបស់កូនគ្រាប់បែកចង្កោមនីមួយៗ។

លោក អគ្គនាយក ស៊ីម៉ាក់ បានបន្ថែមថា នៅចំពោះមុខនេះបើយោងតាមឯកសារនានាយើងដឹងថា​ ចំនួនតួលេខនៃកូនគ្រាប់បែកចង្កោមនេះពី២៦លានទៅ៣០លានត្រូវបានប្រើប្រាស់នៅលើទឹកដីនៃព្រះរាជាណា​ចក្រដ៏តូចមួយនេះ។

លោក អគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ថា៖ “បើយោងតាមបទពិសោធន៍របស់យើងអាចវាយតម្លៃបានថា ប្រហែលមួយភាគបួននៃកូនគ្រាប់បែកចង្កោមទាំងនេះ​ទម្លាក់មកមិនទាន់ផ្ទុះនោះទេ​ បើផ្អែកតាមការកំណត់ពីរោងចក្រផលិតគ្រាប់បែកនេះ​ គឺកំរិតកំហុសមិនផ្ទុះមានចំនួនប្រមាណ៥%។​ អ៊ីចឹងបានថា​ ការកំណត់កម្រិតកំហុសមិនផ្ទុះនៃកូនគ្រាប់បែកចង្កោមរបស់អ្នកផលិត​ និងអ្នកប្រើមិនដូចគ្នាទេ​ ហើយអ្នកវេទនាគឺអ្នកទទួលរងការទម្លាក់​លើ”។

គួរបញ្ជាក់ថា បើករណីគ្រាប់បែកចង្កោមផ្ទុះពេលទម្លាក់ភ្លាមៗនោះនឹងបង្កគ្រោះថ្នាក់ស្លាប់ និងរបួសពេលទម្លាក់​ តែប្រសិនបើកូនគ្រាប់បែកចង្កោមមិនទាន់ផ្ទុះទេនោះ​ វាស្ថិតនៅរាយប៉ាយអាចបន្តបង្កផ្ទុះគ្រោះថ្នាក់មនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀត​ នៅពេលណាមួយដែលមានការប៉ះទង្គិចវា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម