Connect with us

ព័ត៌មានជាតិ

លបឆ្មក់ចូលទីតាំងសង្ស័យ​ចែកចាយថ្នាំញៀន ចាប់ខ្លួនបាន២នាក់ និងថ្នាំញៀន១៧ថង់

បានផុស

នៅ

ខេត្តបាត់ដំបង៖ មុខសញ្ញាសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកថ្មគោល ឆ្មក់ចូលក្របួចបានទាំងព្រឹក រួមជាមួយនឹងថ្នាំញៀនមួយចំនួន ខណៈពួកគេបានវេចខ្ចប់រួចជាស្រេចទុកបម្រុងធ្វើសកម្មភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានបញ្ជាក់ថា ក្រោយពីទទួលបាននូវសេចក្តីរាយការណ៍រួចមក លោកបានចាត់កម្លាំងជំនាញដោយមានការសហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាល គោកឃ្មុំ ចុះប្រតិបត្តិការនៅវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចក្រុមទី៤ ភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកអធិការបានបន្តថា នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណី រក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្តែងនេះ សមត្ថបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១ឈោ្មះ សូ គឹមស៊ុន ភេទប្រុស អាយុ២៦ឆ្នាំ និង ២ឈ្មោះ ឌូ វឌ្ឍនា ភេទប្រុស អាយុ២២ឆ្នាំ ជនទាំងពីររស់នៅភូមិ គោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។   

វត្ថុតាងដែលដកហូតបានរួមមាន ថ្នាំងញៀនប្រភេទម៉ាទឹកកក ចំនួន១៧ថង់ ទម្ងន់ ១១.៩១ក្រាម  សម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់មួយចំនួន និង ម៉ូតូចំនួន ០១ គ្រឿង(ចាស់) ដោយបច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅស្នងការដ្ឋាក្នុងការចាត់វិធានការតាមផ្លូវច្បាប់៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម