Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនពលរដ្ឋក្នុង​ក្រុង​សិរីសោភ័ណ

បានផុស

នៅ

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង​សិរីសោភ័ណ និងក្រុមការ​ងារ​សុខាភិបាលបាន​ចុះ​ពិនិត្យទីតាំង​សម្រាប់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ព្រះសង្ឃ មន្ត្រីរាជការ កម្មករ ប្រជាពលរដ្ឋ​ទូទាំង​ក្រុង​សិរីសោភ័ណ ៦​ម៉ឺននាក់ នៅក្នុង​សង្កាត់​ទាំង​៧​ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ នៅ​ល្ងាច​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ២០២១។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុំ ​រាត្រី​ បាន​មានប្រសាសន៍ថា ​ទីតាំង​ដែល​បាន​ជ្រើ​ស​រើ​ស​សម្រាប់​ចាក់​វាក់​សាំង​ទាំង​៧​សង្កាត់​រួមមាន សង្កាត់ព្រះ​ពន្លា មាន​ទីតាំង៣ -១​ចំណតរថយន្ត​ថ្មី -២​វត្ត​សមាធិ​ផល -៣​វត្ត​ស្វាយ​ចាស់ សង្កាត់ កំពង់ស្វាយ មាន​ទីតាំង មាន​ទីតាំង​៣​ក​ន្លែ -១​សា​សាលាបឋមសិក្សា​សូ​ភី -២​សាលាប​បឋមសិក្សា​ប៉ោយ​សូ​ភី -៣​សាលាបឋមសិក្សា​ពង្រ សង្កាត់​អូរ​អំបិល មា​នទី​តាំង២​កន្លែង -១​សាលាបឋមសិក្សា ​អូរ​អំបិល -២​សាលាបឋមសិក្សា​គោ​រដ្ឋា​ន សង្កាត់​ទឹកថ្លា មាន​ទីតាំង​ចាត់២​កន្លែង -១​សាលាបឋមសិក្សា ទឹកថ្លា -២​សាលាបឋមសិក្សា គាបសង​ សង្កាត់​ម្កាក់​ មាន​២​កន្លែង -១​សាលារៀនបឋមសិក្សា​ឈូក -២សាលាបឋមសិក្សា ម​ម្កាក់ សង្កាត់​ភ្នៀ​ត មាន​២​ទីតាំង និង​សង្កាត់​កោះ​ពង់​សត្វ ២​ទីតាំង​។

លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​ដែល​ចាក់​ជូន​បងប្អូន​នាពេលនេះ គឺជា​ការគិតគូរ​ពី​សំណាក់​ប្រមុខ​ថ្នាក់ដឹកនាំ ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​សម្តេច​បាន​ខិតខំ​គ្រប់បែបយ៉ាង ដើម្បី​រក​វ៉ាក់សាំង និង​បាន​ដាក់ចេញ​វិធានការ សម្រាប់​ចាក់​ជូន​ប្រជាពល រដ្ឋ​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ការពារពី​ការចម្លង​ជំងឺ​កូ​វីដ​-១៩​ ចូលក្នុង​ខ្លួន​យើ​ង និង​សហគមន៍​៕​

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម