Connect with us

ព័ត៌មានជាតិ

ស្ត្រីជនជាតិចិនឈ្មោះ Jiang Qiao ទទួលបានប្រាក់ខែរបស់ខ្លួន ចំនួន៦ខែហើយ

បានផុស

នៅ

ស្ត្រីជនជាតិចិនម្នាក់ឈ្មោះ Jiang Qiao បានទទួលប្រាក់ខែចំនួន៦ខែ ពីក្រុមហ៊ុន Grand New Asia Real Estate Co., Ltd រួចហើយ បន្ទាប់ពីទទួលបានយុត្តិធម៌ តាមគោលការណ៍ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋន្ត្រីនៃកម្ពុជា។

លោក ដួង តារា ជំនួយការផ្ទាល់ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ស្ត្រីជនជាតិចិនឈ្មោះ Jiang Qiao ដែលទទួលបានយុត្តិធម៌ តាមគោលការណ៍ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ពេលនេះបានទទួលប្រាក់ខែចំនួន៦ខែពីក្រុមហ៊ុន Grand New Asia Real Estate Co., Ltd រួចហើយកាលពីព្រឹកមិញ។ ដំណោះស្រាយតេជោឈ្នះ-ឈ្នះ គឺបានផ្តល់នូវស្នាមញញឹម ដល់ជនជាតិចិនទាំងពីរភាគី ដែលមករស់នៅ និងប្រកបការងាររកស៊ី នៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ លោក ដួង តារា បានថ្លែងអំណរគុណ ដល់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ក៏ដូចជាក្រុមហ៊ុន Grand New Asia Real Estate Co., Ltd ដែលបានចូលរួមសម្របសម្រួល រហូតបានបញ្ចប់វិវាទនេះជោគជ័យទាំងអស់គ្នា។

បន្ថែមពីលើនេះទៀត លោក ដួង តារា បានលើកទឹកចិត្តដល់ជនជាតិចិននៅកម្ពុជាទាំងអស់ ត្រូវចេះអត់ឱនយោគយល់គោរពស្រឡាញ់គ្នា និងចេះជួយគ្នាទៅវិញទៅមក ដូចជាក្រុមគ្រួសារ និងបងប្អូនតែមួយ។ ជំនួយការផ្ទាល់ របស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា «យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង»៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

នាយិកាអុកស្វាម៖ អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាបគោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ៧ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ៨ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត

ព័ត៌មានជាតិ២ ម៉ោង មុន

តម្លៃប្រេងសាំងហក់ឡើងវិញ ១០០ រៀល ក្នុង១ លីត្រ

Sokha Hotels

ព័ត៌មានពេញនិយម