Connect with us

ព័ត៌មានជាតិ

កម្ពុជាបញ្ជា​ទិញក្តារ​មឈូសចំនួន ៣,០០០ ពីប្រទេសថៃសម្រាប់​ដាក់​អ្នក​ស្លាប់ ​ដោយ សារ​កូវីដ១៩

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បានឱ្យ​ដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​បានបញ្ជាទិញក្តា​រមឈូស​ពីប្រទេសថៃ​ចំនួន ៣,០០០​ សម្រាប់​ដាក់​អ្នក​ស្លាប់​ដោយសារ​កូវីដ១៩ នៅកម្ពុជា ខណៈដែលអ្នកស្លាប់នៅកម្ពុជាមានការកើនឡើងជារៀងរាល់ថ្ងៃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ង៉ោ ម៉េងជ្រួន អភិបាលរង​ខេត្ត​បន្ទាយ​មានជ័យបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី ៥ ខែកក្កដា ២០២១ នេះថា តាមគម្រោង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានបញ្ជាទិញ​ក្តា​រមឈូស​ពីប្រទេសថៃ​ចំនួន៣,០០០​សម្រាប់​ដាក់​អ្នក​ស្លាប់​ដោយសារ​កូវីដ១៩នៅកម្ពុជា ។ ប៉ុន្តែ​លោក​ ង៉ោ ម៉េងជ្រួន មិនបានបញ្ជាក់អំពីចំនួនក្តារ មឈូសដែលបាន​ដឹកមកដល់​កម្ពុជាមានចំនួនប៉ុន្មាននោះទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃ ១​ ខែកក្កដា បានបញ្ជាឲ្យអាជ្ញាធរនៅតាមបណ្តាខេត្តទិញក្តារមឈូសមកទុកនៅតាមមន្ទីរពេទ្យដែលព្យាបាលអ្នកជំងឺកូវីដ១៩ សម្រាប់ដាក់អ្នកជំងឺដែលបានស្លាប់ដោយ​សារ​កូវីដ១៩ មុនពេលយកទៅបូជាឬបញ្ចុះ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធពលរដ្ឋរបស់យើងដែលបាន ចាកលោកដោយ​សារតែជំងឺចង្រៃនេះ ។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​លោក សៅ សុខា ដែលជាប្រធានគណៈកម្មការក្នុងការបង្រ្កាបឧក្រិដ្ឋកម្ម ព្រៃឈើយកឈើ ដែលរឹបអូសបានមកធ្វើជាក្តារមឈូសឲ្យបានរហ័ស ព្រោះយើងមិនចាំបាច់មានក្បូរក្បាច់អ្វីច្រើនទេ តែយ៉ាងណាកុំឲ្យយកទៅកប់សូម្បីតែមឈូសក៏គ្មានយកទៅបូជាសូម្បី​តែមឈូសក៏គ្មាន មិនគប្បីធ្វើបែបនេះចំពោះពលរដ្ឋរបស់យើងទេ ។

ចំពោះមុខសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវផ្តល់ថវិកាទិញក្តារមឈូសដែលមានលក់យកស្តុកទុកតាមមន្ទីរពេទ្យនៅភ្នំពេញនិង នៅតាមខេត្ត ។ខេត្តនីមួយៗត្រូវប្រមូលទិញក្តារមឈូសប្រមាណជា ៨០ ភាគរយនៃក្តារមឈូសដែលមានយកមកក្តាប់ក្នុងដៃសិន ៕

ដោយ៖ បាន វិបុល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម