Connect with us

ព័ត៌មានជាតិ

ក្រសួងផែនការ​រកឃើញ​ពលរដ្ឋ​មាន​បញ្ហា​ជីវភាព​ក្នុង​តំបន់​បិទ​ខ្ទប់​ដំណាក់កាល​ទី​២​ជិត​៦​ម៉ឺន​គ្រួសារ​បន្ថែមទៀត

បានផុស

នៅ

ភ្នំពេញ​ ៖​ ក្រសួងផែនការ​បានរ​ក​ឃើញ​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​ជីវភាព​រស់នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល​និង​ខេត្ត​ព្រះសីហនុ​ក្នុង​តំបន់​បិទ​ខ្ទប់​ដំណាក់កាល​ទី​២​ប្រមាណ​ជិត​៦​ម៉ឺន​គ្រួសារ​ស្មើនឹង​ជិត​២០​ម៉ឺន​នាក់​បន្ថែមទៀត​ដើម្បី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ដំណាក់កាល​ទី​១​ក្រសួង​បាន​កំណត់​គ្រួសារ​គោលដៅ​ក្នុង​តំបន់​បិទ​ខ្ទប់ និង គ្រួសារ​ដែលមាន​អ្នកជំងឺ​កូ​វីដ ១៩ នៅ​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០២១​ ដោយមាន​គ្រួសារ​គោលដៅ​ទាំងនោះ បាន​សម្ភាសន៍​ជាប់​ចំនួន​សរុប ៦១,៦៧៨​គ្រួសារ ដែល​ស្មើនឹង​ប្រជាជន​ចំនួន ២០៦,៩៩៨ នាក់​ក្នុងចំណោម​អ្នកដាក់ពាក្យ ជាង​៦​ម៉ឺន​៤​ពាន់​គ្រួសារ​កំពុង​បើក​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល ចាប់ពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១​តទៅ​។

លោកស្រី ដា អ្នកនាំពាក្យ​ក្រសួងផែនការ បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី​០៥​កក្កដា​នេះ​ថា​« ជា​លទ្ធផល​ក្រសួងផែនការ បាន​រកឃើញ​អ្នក​សម្ភាសន៍​ជាប់​ដើម្បី​ទទួល​ប្រាក់ឧបត្ថម្ភ​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​នេះ ទាំង​៣​តំបន់ និង​អ្នកជំងឺ​បាន​ឆ្លង នឹង​ស្លាប់ បន្ថែម​លើ​ជុំ​ទី​១​កំពុង​បើក​ប្រាក់ មាន​ចំនួន​សរុប​ជាង ៥​ម៉ឺន​៩​ពាន់​គ្រួសារ ស្មើនឹង​ប្រជាជន​សរុប​ចំនួន ប្រមាណ​ជាង ១៩​ម៉ឺន​នាក់​»​។

​លោក បាន​បន្តថា ដូច្នេះ​ទាំង​២​ដំណាក់កាល​នេះ ក្រសួង​បាន​រកឃើញ​អ្នក​ដែល​រងគ្រោះ​ក្រោយ​ការបិទ​ខ្ទប់ និង​ឆ្លង​ជំងឺ​កូ​វីដ​១៩ និង​ស្លាប់​ដោយសារ​ជំងឺ​នេះ មាន​ចំនួន​សរុប​ទាំង​២​លើក មាន​ប្រមាណ​១២​ម៉ឺន​គ្រួសារ ស្មើនឹង​ប្រជាជន​សរុប​ប្រមាណ​៤០​ម៉ឺន​នាក់​។

​លោក បាន​បន្តទៀតថា «​ជា​ទស្សនៈ​ខ្ញុំ​ផ្ទាល់ខ្លួន​ទេ គឺ​អ្នក​ដែល​សម្ភាសន៍​ជាប់​ដំណាក់កាល​ទី​២​នឹង​អាច​បើកប្រាក់​ឧបត្ថម្ភ​ជា​បន្ត​បន្ទាប់ពី​ដំណាក់កាល​ទី​១​នេះ​រួច​»​។

តែ​យ៉ាងណាក៏ដោយ លោក ស្រី​ដា សូម​រង់ចាំ​សេចក្តីសម្រេច និង​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជា​ផ្លូវការ​។

លោក ស្រី​ដា បាន​បន្ថែម​ថា ក្នុង​ការ​សម្ភាសន៍​ពល​រដ្ឋ​មាន​បញ្ហា​ជីវភាព​ក្នុងកំឡុងពេល​បិទ​ខ្ទប់​ដំណាក់កាល​ទី​២​នេះ​ក្រសួង​បាន​ចាប់​ផ្តើម​ពីថ្ងៃ​ទី​១៨​ខែមិថុនា ដោយ​ប្រើប្រាស់​អ្នក​សម្ភាសន៍​ប្រមាណ​១២០០​នាក់​ដោយសារ​លើក​ទី​២​នេះ​មាន​អ្នក​ពាក្យស្នើសុំ​ច្រើនជាង​លើក​ទី​១។

នៅពេល​សួរ​ថា​តើ​នឹង​មាន​សម្ភាសន៍​ដំណាក់កាល​ទី​៣​ឬ​ទី​៤​ទៀត​ឬក៏​បិទ​បញ្ចប់​ត្រឹម​ដំណាក់​ទី​២​នេះ លោក ស្រី​ដា បាន​បញ្ជាក់ថា «​មិន​ទៀងទេ​បើ​រាជរដ្ឋាភិបាល​ពិនិត្យឃើញថា សភាពការណ៍​លំបាក​នៅ​បន្ត គឺអាច​បន្ត​ជួយ​ទៀត គ្រាន់តែ​យើង​ធ្វើជា​ដំណាក់កាលៗ ដូចជា​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ​អញ្ជឹង គឺ​រាជរដ្ឋាភិបាល​បន្ត​បើកប្រាក់​ឧបត្ថម្ភ​ជូន​៣​ខែ​ទៀត​»៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម