Connect with us

ព័ត៌មានជាតិ

ខេត្តកំពត​ប្រកាស​ផ្អាក​អាជីវកម្ម​ផលិត​ស្រា ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ទូទាំង​ខេត្ត

បានផុស

នៅ

រដ្ឋបាល​ខេត្តកំពត បាន​ប្រកាស​ផ្អាក​អាជីវកម្ម​ផលិត​ស្រា ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅ​ទូទាំង​ខេត្ត បន្ទាប់ពី​មាន​ករណី​ពុល​ស្រា​បណ្តាលឱ្យ​ប្រជាពលរដ្ឋ​ស្លាប់បាត់​បង់ជីវិត​រួចមក​។

យោង​តាម​សេចក្តី​ជួន​ដំណឹង​របស់​រដ្ឋបាលខេត្ត​កំពត​ចុះ​ថ្ងៃទី​០៥​ខែកក្កដា​នេះ​បានឱ្យដឹងថា ការប្រកាស​ផ្អាក​នេះ​ដោយសារ​កន្លងមក​មាន​ទីតាំង​លក់​ស្រា​មួយចំនួន​បាន​លក់​ស្រា​ក្លែងក្លាយ​ឬ​បិត​មិនបាន​ត្រឹមត្រូវ​ទៅតាម​បច្ចេកទេស​បណ្តាលឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្ត​បាន​បញ្ជាក់​ថា​ « ក្នុងន័យនេះ​រដ្ឋបាលខេត្ត​ស្នើឱ្យ​លោក​លោកស្រី​ជា​អភិបាលក្រុង​ស្រុក​ពិនិត្យ​និង​ធ្វើ​ការផ្អាក​អាជីវកម្ម​ផលិត​ស្រា ទាំងឡាយណា​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​»​។

ការប្រកាស​ផ្អាក​អាជីវកម្ម​ផលិត​ស្រា ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ទូទាំង​ខេត្ត​បន្ទាប់ពី​កាលពី​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២១ មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​កោះ​ឈ្វាំង ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត មាន​អាការៈ​ក្អួតចង្អោរ ទន់​ដៃជើង រហូត​ស្លាប់បាត់​បង់ជីវិត​ចំនួន ០៩​នាក់ និង​១២​នាក់​ផ្សេងទៀត ត្រូវ​បាន​នាំ​យក​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដំណាក់​ចង្អើរ និង​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រាច បន្ទាប់ពី​បានទទួល​ទាន​ស្រាស និង​ស្រាថ្នាំ ដែល​ទិញ​ពី​កន្លែង​លក់​ស្រា​មួយកន្លែង ដែលមាន​ទីតាំង​នៅក្នុង​ភូមិ​ជាមួយគ្នា​។

​បញ្ហា​ពុល​ស្រា​នេះ​ដែរ​ មន្ត្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.»​សាខា​ខេត្តកំពត​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​ចុះទៅ​ដល់ទី​តាំង​កើតហេតុ ដើម្បី​ពិនិត្យ​និង​ស្វែងរក​សំណាក​ដែល​នៅ​សេសសល់ មក​វិភាគ​រក​មូលហេតុ​ដែល​ប​ណ្តា​ល​ឱ្យ​ពុល​មនុស្ស​ស្លាប់​និង​រងគ្រោះ​ជាង​២០​នាក់​នៅ​ស្រុក​កំពង់ត្រាច​ខេត្តកំពត។

​មន្ត្រី​ក​.​ប​.​ប​.»​សាខា​ខេត្តកំពត បាន​បន្ត​ថា សំណាក​គំរូ​ទាំងអស់​ដែល​ប្រមូលបាន ត្រូវបាន​បញ្ជូនមក​វិភាគ​នៅ​មន្ទីរ​ពិសោធន៍​របស់​អគ្គនាយក​ដ្ឋា​ន ក​.​ប​.​ប​. ដើម្បី​រក​វត្តមាន​សារធាតុ​មេ​តា​ណុល ដែលជា​សារធាតុ​បង្ក​គ្រោះ​។

អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែលជា​អ្នក​ផលិត​ស្រា សូម​ផលិត​តាម​បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ ជៀសវាង​ការយក​សារធាតុ​ផ្សេងៗ មក​បន្ថែម ដែលនាំឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ និង​ត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​។

ជា​មួយ​គ្នា​នេះ​ដែរ អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដើម្បី​សុខភាព​និង​អាយុជីវិត​របស់​បងប្អូន សូម​ប្រុងប្រយ័ត្ន និង​សូមកុំ​ជាវ​ស្រាស ឬ​ស្រាថ្នាំ​ដែល​គ្មាន​ស្លាក​សញ្ញា និង​ប្រភព​ត្រឹមត្រូវ​ច្បាស់លាស់ យក​មក​ប្រើ​ប្រាស់ ឬ​បរិភោគ​ជាដាច់ខាត​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៧ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម