Connect with us

ព័ត៌មានជាតិ

ផ្សារ​ទួលទំពូង មាន​ការ​ធ្លាក់​ចុះ​ភ្ញៀវ​យ៉ាង​ខ្លាំង អំឡុង​ពេល​កូវីដ​

បានផុស

នៅ

​ផ្សារ​ទួល​ទំពូង ​គឺជា​កន្លែង​ដែល​លក់​គ្រឿង​អនុស្សាវរីយ៍ ពិសេស​វត្ថុ​តំណាង​ឲ្យ​ជាតិខ្មែរ ហើយ​ផ្សារ​មួយ​នេះ​ តែង​ទទួល​បាន​ភ្ញៀវ​បរទេស​ច្រើន​ជាង​គេ បើ​ប្រៀបធៀប​ទៅ​នឹង​ផ្សារ​នានា​ នៅ​ក្នុង​រាជធានី​ភ្នំ​ពេ​ញ។

ប៉ុន្តែ ​ក្នុង​ដំណាក់កាល​ជំងឺ​កូ​វីដ​-១៩​នេះ បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​បរទេស ​ដែល​ចេញ ចូល​ផ្សារ​នេះ ​ថយ​ចុះ​យ៉ាង​គំហុក ពោល​គឺ​ភ្ញៀវ​ចេញ ចូល​មិនបាន ១០% នៃ​ថ្ងៃ​ធម្មតា​ផង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​គណៈកម្មការ​ផ្សារ​ទួល​ទំពូង លោក ​ចំរើន សុខ​លីម ​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ​វិច្ឆិកា ការ​នេះ​ថា ផ្សារ​ទួល​ទំពូង​ក្រោយពី​មាន​ព្រឹត្តិការណ៍​កូវីដ-១៩ បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយ​មុន​ព្រឹត្តិការណ៍​កូ​វីដ-១៩ ជា​ធម្មតា​ក្នុង​មួយថ្ងៃ​ ផ្សារ​ទួល​ទំពូង​ទទួល​បាន​នូវ​ភ្ញៀវ​ទេសចរ​បរទេស​ចេញ ចូល​ផ្សារ ប្រមាណ​ជា ៨០០ ទៅ ១៥០០​នាក់។ ​តែ​ក្នុង​ដំណាក់កាល​កូ​វីដ​-១៩​នេះ ភ្ញៀវ​បរទេសចេញចូល​ផ្សារ​ទួល​ទំពូង​ មាន​ប្រមាណ​តែ ១០០​ទៅ​២០០​នាក់​ប៉ុណ្ណោះ ​ក្នុង​មួយថ្ងៃ ហើយ​ភ្ញៀវ​ទាំងនេះ ​គឺជា​ភ្ញៀវ​ដែល​ស្នាក់នៅ​ស្រុក​ខ្មែរ​យូរ​មក​ហើយ មិន​មែ​នជា​ភ្ញៀវ​ដែល​ចុះ​ពី​យន្តហោះ​នោះ​ទេ​។

​លោក​បន្ត​ថា ការ​ថយ​ចុះ​ចំនួន​ភ្ញៀវ​បរទេស​នេះ ​ក៏បាន​ធ្វើ​ឲ្យ​តូប​លក់ដូរ​វត្ថុ​អនុស្សាវរីយ៍​តំណាង​ឲ្យ​ជាតិខ្មែរ ​ក៏​ត្រូវ​បាន​បិទ​មួយ​ចំនួន​ធំ​ផង​ដែរ ពោល​គឺ​តូប​ប្រមាណ​១០០​ហើយ ត្រូវ​បាន​បិទ ដោយសារតែ​មិន​មាន​ភ្ញៀវ​ចូល​ទិញ​។ ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​ក្តី​ លោក ចំរើន សុខ​លីម ក៏បាន​បញ្ជាក់​ទៀត​ថា សម្រាប់​តូប​លក់​ផ្សេងៗ​ទៀត ក្រៅពី​តូប​លក់​វត្ថុ​អនុស្សាវរីយ៍​ គឺ​នៅ​ដំណើរការ​ជា​ធម្មតា។ ពាក់ព័ន្ធ​នឹង​ការ​បង្ការ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​-១៩ គណៈកម្មការ​ផ្សារ តែងតែ​ណែនាំ​ផ្សព្វផ្សាយ​ទៅដល់​អាជីវករ​ អ្នក​ចេញ​ចូល​ផ្សារ​ប្រកាន់​ភ្ជាប់ ​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល ពិសេស​ ការ​ចេញចូល​ផ្សារ​ត្រូវ​លាងដៃ​ និង​អា​គុល​វាស់​កម្ដៅ ពាក់​ម៉ាក់​ជាដើម។ ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​២០​វិច្ឆិកា​នេះ ​អាជ្ញាធរ​ខណ្ឌ​ចំការមន និង​គណៈកម្មការ​ផ្សារ​ នៅ​បន្ត​ចុះ​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ ក្នុង​ការ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​-១៩។

​លោក ​ថេ​ង សុ​ថុល​ អភិបាល​ខណ្ឌ​ចំការមន ខណៈ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​ម៉ាស​ជូន​បងប្អូន​អាជីវករ ​នៅ​ក្នុង​ផ្សារ​ទួល​ទំពូង​នេះ បាន​មានប្រសាសន៍​លើក​ឡើង​ថា ព្រឹត្តិការណ៍​០៣​វិច្ឆិកា​ បាន​បិទ​បញ្ចប់​ហើយ ហើយ​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​៤​នាក់​នោះ ក៏បាន​ជាសះស្បើយ​ហើយ​ដែរ។ ប៉ុន្តែ​ទោះបី​យ៉ាង​ណា​ក្តី​ លោក​នៅតែ​ណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ត្រូវតែ​បន្ត​ការ​សម្អាត​អនាម័យ​ខ្លួនប្រាណ​និង​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល​ធ្វើ​យ៉ាងណា​បង្ការ​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ដោយសារ​ថា យើង​អាច​ភ្លេច​កូ​វីដ​-១៩ តែ​វា​មិនបាន​ភ្លេច​យើង​ទេ​៕

​អត្ថបទ៖ ស្រីរ័ត្ន

សូមចុចអាន៖ ​ហាងឆេង​ដី​នៅ​កោះ​នរា កំពុង​ត្រូវ​ប៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ វិនាទី មុន

នាយិកាអុកស្វាម៖ អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាបគោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ៣ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ៤ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត

ព័ត៌មានជាតិ២ ម៉ោង មុន

តម្លៃប្រេងសាំងហក់ឡើងវិញ ១០០ រៀល ក្នុង១ លីត្រ

Sokha Hotels

ព័ត៌មានពេញនិយម