Connect with us

ព័ត៌មានជាតិ

ត្រឹម​រយៈពេល​៧​ថ្ងៃ ម្ចាស់​សំណង់​ត្រូវ​រុះរើ​សំណង់​ចេញ​ឲ្យ​រួចរាល់ ពី​ក្នុង​ព្រែក​ប្រសូត្រ ស្រុក​ស្វាយទាប

បានផុស

នៅ

ស្វាយរៀង ៖ ក្រុមការងារ​មន្ទីរ​អន្តរ​វិស័យ​នៃ​សាលាខេត្ត​ស្វាយរៀង សហការ​ជាមួយ​មន្ទីរ​ពាក់​ព័ន្ធ អាជ្ញាធរ​ស្រុក​ចុះ​ពិនិត្យ​ស្រាវជ្រាវ ករណី​មហាជន បាន​រិះគន់​ចំៗ ដល់​អាជ្ញាធរ​ឃុំ​សំបួរ និង​ស្រុក​ស្វាយទាប បណ្តោយ​ឲ្យ​គេ​ចាក់​ដី​លុប​ព្រែក​ធម្មជាតិ ហើយ​ថែមទាំង​សង់​សំណង់​រឹងមាំ​ធ្វើជា​អាហារដ្ឋាន​នៅ​ចំ​កណ្តាល​ព្រែក​ប្រសូត្រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហើយ​នៅ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០២១ ជា​លទ្ធផល ក្រុមការងារ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ប្រចាំខេត្ត​ឲ្យ​ដឹង​ថា -​ទី​១ គឺ​ការសាងសង់​សំណង់​អត់​ច្បាប់ នៅក្នុង​ព្រែក​សាធារណ​របស់​រដ្ឋ អាជ្ញាធរ​សម្រេច​ដាក់​ឱ​សា​នុ​វាទ​៧​ថ្ងៃ​ឲ្យ​ម្ចាស់​សំណង់​រុះរើ​សំណង់​ចេញ​ឲ្យ​អស់ គិត​ចាប់​ពីថ្ងៃ​ប្រកាស​នេះ​តទៅ​។

-​ទី​២ ដី​មិនទាន់​បាន​ចុះបញ្ជី ចំពោះ​សំណង់​នៅលើ​ដី គឺ​ឲ្យ​ផ្អាក​ការសាងសង់​ទាំងអស់ ដោយ​ដី​នេះ​មិនទាន់បាន​ចុះបញ្ជី ជា​លក្ខណៈ​ប្រព័ន្ធ និង​មិនទាន់​បានកំណត់​ព្រំដី កំណត់​ចំណី​ព្រែក​ប្រសូត្រ និង​ការប៉ះពាល់​។

-​ទី​៣ ដូច្នេះ​ម្ចាស់​ដី​ត្រូវ​រៀបចំ​ឯកសារ សុំ​ចុះបញ្ជី​ដីធ្លី​ឲ្យ​បាន​ស្របច្បាប់ រួច​ដាក់​សំណើ​សុំ​ធ្វើការ​អភិវឌ្ឍន៍​ឬ អាហា​រដ្ឋា​ន រមណីយដ្ឋាន​ត្រូវ​ដាក់​សំណើ​សុំ ជាថ្មី តាម​ឋានានុក្រម អាជ្ញាធរ មន្ទីរ​ជំនាញ​ពាក់​ព័ន្ធ ដោយមាន​ភ្ជាប់​ជាមួយ​ប្លង់​មេ «Master Plan»​នៃ​គម្រោង​ដើម្បី​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​បញ្ជូន​តាម​នីតិវិធី។

ទាក់ទិន​ករណីនេះ​ដែរ លោក ហេង ចំណូល ជា​ម្ចាស់​សំណង់ បាន​យល់ព្រម​និង​ធ្វើ​កិច្ចសន្យា រុះរើ​សំណង់​ដែល​សង់​ក្នុង​ព្រែក​ចេញ និង​ផ្អាក​ការសាងសង់​បណ្តោះអាសន្ន៕

ដោយ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម