Connect with us

ព័ត៌មានជាតិ

ផ្ទុះកូវីដខ្លាំងនៅ​ផ្សារ​ កំពង់កន្ទួត​អាជ្ញាធរផ្អាកដំណើរការ១៤​ថ្ងៃ

បានផុស

នៅ

រដ្ឋបាល​ខេត្តកណ្ដាលបានសម្រេច​ផ្អាក​ដំណើរការ​អាជីវកម្ម​ផ្សារ​កំពង់កន្ទួត​ជា​បណ្ដោះអាសន្ន​ដែលមាន​ទីតាំងស្ថិតក្នុង​ឃុំ​បារគូ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១​ ក្រោយ​រកឃើញ​អា​ជីករ​ផ្សារ​មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ជាបន្ត​បន្ទាប់​។​

លោក អ៊ូច សាវឿន អភិបាលស្រុក​កណ្ដាលស្ទឹង ​បាន​ឲ្យ​ដឹងថា​ នៅ​ថ្ងៃទី​៣​ ខែកក្កដា ​ឆ្នាំ​២០២១​ នៅ​ទី​ប្រ​ជុំ​ជន​ផ្សារ​កំពង់កន្ទួត​បានរ​ក​ឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​៣​នាក់​ ហើយ​រដ្ឋបាល​ស្រុកបាន​បន្ត​ស្រាវ​ជ្រាវ​រក​អ្នកពាក់ព័ន្ធ​ផ្ទាល់​មក​យក​សំណាក​តេស្ត​រហ័ស​ហើយ​បាន​រក​ឃើញ​មាន​វិជ្ជមាន​ចំនួន​២៤​នាក់​បន្ថែម​ទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលស្រុក​បាន​បន្ត​ថា ​ក្នុង​គោលបំណង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​ពិសេស​តំបន់​ទីប្រជុំជន​ផ្សារ​កំពង់កន្ទួត​រដ្ឋបាល​ស្រុក​បានកំណត់​តំបន់លឿងទុំ​នៅក្នុង​ទីប្រជុំជន​ផ្សារ​កំពង់​កន្ទួត​ ដែលមាន​ទី​១​នៅ​ចំណុច​ផ្លូវ​ចូល​ពី​កែង​វិទ្យា​ល័យ​ហ៊ុនសែន​កំពង់កន្ទួត​ដល់​ប្រឡាយ​លេខ​៦៣​ និង​ទី​២ចំណុច​ផ្ទះ​ទេពធីតា​ លក់​គ្រឿងសំណង់​ រហូតដល់​ប្រឡាយ​លេខ​៦៣​ជា​តំបន់​លឿងទុំ​។​

លោក គង់ ​សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល​បានឱ្យដឹង​នៅក្នុង​សេចក្តី​ជូន​ដំណឹង​ថា ការផ្អាក​ដំណើរការ​អាជីវកម្ម​ផ្សារ​កំពង់កន្ទួត​ជា​បណ្ដោះអាសន្ន​នេះ ​គឺ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ធ្វើ​ការរៀបចំ​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ឱ្យបាន​ប្រសើរ​នូវ​ទីតាំង​លក់ដូរ​ក្នុង​ផ្សា​រកំ​ពង់​កន្ទួត​។​

លោកអភិបាលខេត្ត​បាន​ណែនាំ​ដល់​សន្តិសុខ បុគ្គលិក​កម្មករ​អាជីវ​ករ អតិថិជន ​និង​អ្នកពាក់ព័ន្ធ​ផ្ទាល់​ឬ​ដោយ​ប្រយោល​ក្នុង​ព្រឹត្តិការណ៍​ខាងលើ​ត្រូវ​ចូល​រួម​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ និង​ក្រុមការងារ​សុខាភិបាល​ដើម្បី​យក​វត្ថុ​តំណាក​ធ្វើតេស្ត​ជាបន្ទាន់ ​និង​ត្រូវធ្វើ​ច​ត្តាឡីស័ក​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រ​សួង​សុខាភិបាល​។​

លោកអភិបាលខេត្ត​បាន​បន្តថា ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​វិធានការ​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​ត្រូវបាន​ហាមឃាត់​រាល់​ការចេញចូល​ និង​រាល់​ការជួបជុំ​ ឬ​ការប្រមូលផ្ដុំ​មនុស្ស​លើកលែងតែ​ករណី​ចាំបាច់​ដូចជា​ការអនុវត្ត​វិធានការ​សុខាភិបាល​របស់​បុគ្គលិក​សុខាភិបាលការផ្ដល់​សំណាក​នៅ​ទីតាំង​ដែល​បាន​កំណត់​និង​ការថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ​និងរៀបរយ​សាធារណៈ​របស់​គណៈកម្មការ​ផ្សារ​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​និង​កម្លាំង​គណៈ​បញ្ជា​ការឯកភាព​រដ្ឋបាល​គ្រប់លំដាប់​ថ្នាក់​​និង​ដោយ​ត្រូវ​ចូលរួម​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នៅ​វិធាន​ការ ៣​ការពារ​និង​៣​កុំ​របស់​រាជរដ្ឋាភិបាល​និង​វិធានការ​សុខាភិបាល​ជា​ចាំបាច់​។​

បើតាម​គណៈកម្មការ​ផ្សារ​កំពង់កន្ទួត​បានបញ្ជាក់​ថា​ បច្ចុប្បន្ននេះ​មាន​អាជីវករ​លក់ដូរ​នៅក្នុង​ក្នុង​ផ្សារ​មាន​ប្រមាណ​ជាង​៣០០​នាក់​ ហើយ​ក្រុមការងារ​សុខាភិបាល​កំពុង​ធ្វើតេស្តរក​ជំងឺ​កូ​វីដ​១៩​ជា​បន្តបន្ទាប់​ទៀត​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម