Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តកំពង់ស្ពឺ បំភ្លឺករណីផាកពិន័យរថយន្ត កែច្នៃខុស​បច្ចេកទេសមួយគ្រឿង ក្រោយមានការរិះ​គន់

បានផុស

នៅ

សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានចេញមុខបំភ្លឺចំពោះករណីឃាត់ណែនាំ និងផាកពិន័យរថយន្តមួយគ្រឿង ​ចំនួន​១៥​ម៉ឺន​រៀល កែច្នៃ​ខុសលក្ខណៈ​បច្ចេកទេស បន្ទាប់ពីមានការរិះគន់ នៅលើបណ្ដាញសង្គមហ្វេសប៊ុករួចមក។

ក្រុម​ការងារ​ព័ត៌មាន​ និងប្រតិកម្មរហ័ស​ ស្នងការ​ដ្ឋាន​នគរបា​ល​ខេត្ត​កំពង់ស្ពឺ​ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បាន​បំភ្លឺដោយយោងតាម​ច្បាប់​ថា៖ ការកែច្នៃយានយន្តខុសបទដ្ឋានបច្ចេកទេស គឺជាកា​រកែច្នៃបច្ចេកទេសលើយានយន្តខុសពីរោងចក្របា​នផលិត ដូចជា៖ ការកែច្នៃយានឲ្យដឹកបានច្រើន ឫលូ​តកំពស់ ឫលូតបណ្តោយ ដែលកាន់តែបន្ថែមទម្ងន់​ដល់យាន ឬ អាចធ្លាក់ អាចប៉ះបង្កគ្រោះថ្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីកែច្នៃអាចធ្វើទៅបាន លុះណាមានការអនុញ្ញា​តពីក្រសួងសាធារណការ និងដឹកជញ្ជូន ដូចមា​ន​ចែងក្នុងអនុក្រឹត្យលេខ១៨០។ ការកែច្នៃដែលគ្មានការអនុញ្ញាត ពីក្រសួងសាធា​រ​ណ​ការ និងដឹកជញ្ជូន នឹងត្រូវចាត់ទុកជាការកែច្នៃខុ​សបទដ្ឋានបច្ចេកទេស ដែលត្រូវពិន័យតាមអនុក្រឹ​ត្យលេខ៣៩។ ជាមួយនេះ មាត្រា៦៦ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានតម្រូវឲ្យឃាត់យានយន្ត ដើ​ម្បីកែតម្រូវលក្ខណៈបច្ចេកទេស​ទៀតផង​ ។

ជាក់ស្ដែង​នៅគោលដៅ​អនុវត្ត​ ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ស្ថិត​នៅលើកំណាត់ផ្លូវជា​តិលេខ៤​ ត្រង់ចំ​ណុច​ភ្លើងស្ដុប​ មុខមន្ទីរសាធារណៈការខេត្ដកំពង់ស្ពឺ​ មានរថយន្ដ​មួយគ្រឿង​ ម៉ាក​នីសាន់​ ពណ៌​ស្លែ​ ពាក់​ស្លាកលេខ​ ភ្នំពេញ​2BF-7993 បើកបរដោយឈ្មោះ​ សៅ​ ប៉ិចពន្លឺ​ ភេទប្រុស​ អាយុ​៣២ឆ្នាំ​ មានទីលំនៅ​សង្កាត់​ច្បារ​អំពៅ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​។

រថយន្ដខាងលើនេះ​ បានកែច្នៃខុសលក្ខណៈ​បច្ចេកទេស​ ត្រូវ​បានកម្លាំងនគរបាលចរាចរណ៍ ឃាត់ណែនាំ និងផាកពិន័យ​ ជាប្រាក់​ចំនួន​១៥០,០​០​០​ (មួយសែន​ប្រាំម៉ឺន)រៀល​ ហើយអត្ថន័យ​៖ ពិន័យ​អំពើល្មើស​មាត្រា​៧ថ្មី​ នៃអនុក្រឹត្យ​លេខ​៣៩​ អនក្រ​.ប​ក​ ចុះថៃ្ងទី​១៧​ ខែមីនា​ ឆ្នាំ​២០២០​។

ជាចុងក្រោយក្រុម​ការងារព័ត៌មាន​ និង​ប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាន​នគរបា​លខេត្ដកំពង់ស្ពឺ​ បានសំណូមពរ​ ដល់អ្នកនិយមលេង​បណ្ដាញសង្គម​ហ្វេសប៊ុក​ មេត្ដា​កុំទាន់​ផ្សព្វផ្សាយ​ ឬវិនិច្ឆ័យបញ្ហា ដោយគ្មានប្រភពស្វែងយល់អំពីផ្លូវច្បាប់​៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

នាយិកាអុកស្វាម៖ អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាបគោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ៧ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ៨ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត

ព័ត៌មានជាតិ២ ម៉ោង មុន

តម្លៃប្រេងសាំងហក់ឡើងវិញ ១០០ រៀល ក្នុង១ លីត្រ

Sokha Hotels

ព័ត៌មានពេញនិយម