Connect with us

ព័ត៌មានជាតិ

ផ្ដន្ទាទោសចិន៣នាក់ដាក់ពន្ធនាគារ៥ឆ្នាំរឿងចាប់ចិនដូចគ្នាជំរិតទារប្រាក់

បានផុស

នៅ

ភ្នំពេញ ៖ លោក ធាម ច័ន្ទពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០២១នេះ បានប្រកាសសាលក្រមលើជនជាតិចិនចំនួន៣នាក់ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ៥ឆ្នាំ ក្រោមការចោទប្រកាន់ “ពីបទ កំហែងយកមានស្ថានទម្ងន់ទោសដោយសារការប្រើអាវុធ (ចាប់ជនរងគ្រោះដាក់ខ្នោះដៃ និងប្រើប្រាស់ឧបករណ៍ឆក់ជំរិតទារប្រាក់) បទធ្វើឱ្យខូចខាតដោយចេតនា” (បើករថយន្តបុកបណ្តាលឱ្យខូចខាតរថយន្ត២គ្រឿង និងបុករបងផ្ទះបណ្តាលឱ្យខូចខាត) និងប្រើប្រាស់ឯកសារសាធារណៈក្លែង ពាក់ស្លាកលេខរថយន្តដោយគ្មានសិទ្ធិ និងជំរិតទារប្រាក់១០ម៉ឺនដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនត្រូវចោទទាំង៣នាក់ មាន ទី១ឈ្មោះ ZHAO-JIANMING ភេប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ស្នាក់នៅម្ដុំក្រោយក្រសួងការពារជាតិ។ ទី២ឈ្មោះ XIAO-ZEAN ភេទប្រុស ជនជាតិចិន អាយុ៣២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EA- 2019587 ស្នាក់នៅម្ដុំកោះពេជ្រ មុខរបរមិនពិតប្រាកដ។ ទី៣ឈ្មោះ HU FENGWEN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួលលេខ១៥ ផ្លូវលេខ០៣ សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបររកសុីខាងរ៉ែមាស។

សូមបញ្ជាក់ថា ជនជាប់ចោទទាំង៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចក្នុងបន្ទប់លេខ៩០២​ ជាន់ទី៩​​ សណ្ឋាគារ​​ ហាយហៀងមីងជូ​ ផ្លូវលេខ២៧៨​ ភូមិ៥​ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីវេលាម៉ោង២១:២០នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។

ក្នុងប្រតិបត្តិការ សមត្ថកិច្ចដកហូតវត្ថុតាងចាប់យករួមមាន៖

. រថយន្ដចំនួន០១គ្រឿង ម៉ាក HILUX REVO ពណ៌ស្ករ ( របស់បក្ខពួកជនសង្ស័យរត់គេចខ្លួន

. ទូរស័ព្ទចំនួន០២គ្រឿង ម៉ាក iPhone 6 ពណ៌ ទឹកមាស លុយចំនួន326$ បណ្ណ័ពត៌មាន ( CTN TV) ដំបងឆក់ចំនួន០២ និងគ្រាប់ចំនួន០១ បណ្ណ័សម្គាល់រថយន្ដចំនួន០១ និងកាតធានាគារចំនួន០១ (ATM – ABA BANK) ខ្នោះដៃចំនួន០២ ក្រណាត់ពណ៌ខ្មៅចំនួន០៤ ( សម្រាប់គ្របមុខ) (របស់ឈ្មោះ ZHAO JIANMING)។

. ទូរសព្ទចំនួន០២ គ្រឿង ម៉ាក IPhone 6 ពណ៌ខ្មៅ និងស លុយដុល្លាចំនួន១៣$ និងប្រាក់រៀលចំនួន​៤២០០៛ លិខិតឆ្លងដែនចំនួន០១ លេខ EA 2019587 Power Bank ពណ៌សរ ម៉ាកRomoss កូនសោមួយចង្កោម និងកាបូបខ្មៅចំនួន០១ ( ជារបស់ឈ្មោះ XIAO ZEAN)។

. ទូរស័ព្ទចំនួន០១គ្រឿង ម៉ាក IPhone X ពណ៌ ទឹកប្រាក់

ចំណែកជនរងគ្រោះមានឈ្មោះ Lin Wei xian ភេទប្រុស ជនជាតិចិន អាយុ៣១ឆ្នាំ ស្នាក់នៅ​ សណ្ឋាគារ​ ហាយលៀង​ មីងជូ ផ្ទះលេខ8 ផ្លូវ២៧៨ ភូមិ៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរប ជាមេការខារ៉ាអូខេចិន ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម