Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ បើបក្សកែទម្រង់កម្ពុជា ធ្វើត្រឹមត្រូវតាមច្បាប់កំណត់ អាជ្ញាធរមិនរារាំងសកម្មភាព​ពួក​គេ​នោះទេ

បានផុស

នៅ

អ្នកនាំពាក្យក្រសួង​មហាផ្ទៃ​ បានអះអាងថា ប្រសិនបើក្រុមការងារគណបក្សកែទម្រង់កម្ពុជា ធ្វើ​សក​ម្មភាពទៅតាម​ច្បាប់កំណត់ នោះអាជ្ញាធរមូលដ្ឋាន នឹងមិនរារាំងសកម្មភាពរបស់​ពួកគេ​នោះឡើយ។

ការអះអាងនេះ បន្ទាប់ពីលោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានបង្ហាញក្ដីបារម្ភ​ខ្លាច​អាជ្ញាធរ​មូលដ្ឋាន រារាំងសកម្មភាពរបស់ក្រុមការងារគណបក្សរបស់លោក ដែលចុះទៅប្រមូលស្នាម​មេ​ដៃពីអ្នកគាំទ្រឲ្យគ្រប់៤ពាន់នាក់ ដើម្បីដាក់ពាក្យស្នើសុំចុះបញ្ជី គណបក្សផ្លូវការនៅក្រសួងមហា​ផ្ទៃ​នាពេលខាងមុខ។ ​

ចំពោះការបារម្ភនេះ បន្ទាប់ក្រសួងមហាផ្ទៃ បានចេញលិខិតមួយរំលឹកស្ថាបនិកគណបក្សនេះថា គ​ណ​បក្សកែទម្រង់កម្ពុជា ពុំទាន់បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃជា​ផ្លូវការនៅឡើយ។

យ៉ាងណាក៏ដោយលោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ប្រាប់​អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី៦ ខែកក្កដានេះថា ប្រសិនបើក្រុមការងារ​គណបក្សកែ​ទម្រង់កម្ពុជា ធ្វើអ្វីទៅតាមច្បាប់កំណត់នោះ គឺអាជ្ញាធរមូលដ្ឋានពុំមានការរារាំងនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខៀវ សុភ័គ មានប្រសាសន៍ថា «សំខាន់យើងក្រើនរំលឹកគាត់ គាត់ក៏បានអរគុណ ចំពោះការ​ក្រើនរំលឹករបស់មហាផ្ទៃដែរតើ អញ្ចឹងរឿងហ្នឹងវាចប់ហើយ រឿងហ្នឹងមានអីទៀត គាត់ធ្វើឲ្យតែត្រឹម​ត្រូវទៅមានអី អាជ្ញាធរមូលដ្ឋានមានអ្នកណា ទៅគាបសង្កត់គាត់ ហើយរហូតមកដល់ពេលនេះ ក៏​មិន​ទាន់មានដែរ គាត់ថាខ្លួនគាត់តើ»។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ដែរថា មូលហេតុដែលក្រសួងមហាផ្ទៃ ចេញ​​លិខិតក្រើនរំលឹក ដល់គណបក្សកែទម្រង់កម្ពុជា ដែលធ្វើសកម្មភាពនៅមូលដ្ឋាន​យ៉ាងដូច្នេះ​ថា «គាត់​ទៅប្រមូលស្នាមមេដៃ មានទៅចាំបាច់ទៅធ្វើមីទ្ទីងអីណា ឃោសនាឯណា ទោះរាល់ដង​គណ​បក្សគេដទៃ រាប់សែសិប ហាសិបគណបក្ស គេធ្វើ គេធ្វើរូបភាពមិនដូចគាត់ឯណា ប៉ុន្តែទោះជា​យ៉ាង​ណាក៏ដោយ គាត់ក៏បានលើកឡើងដែរថា អាជ្ញាធរមូលដ្ឋានយើង មិនទាន់មានវិធានការចំពោះ​គាត់​ទេ ហើយគាត់ក៏អរគុណ ចំពោះក្រសួងមហាផ្ទៃ បានរំលឹកដាស់តឿន គាត់នឹងខិតខំហើយតើ មានអី​»។

គួររំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានចេញលិខិតមួយ ដោយបានក្រើនរំលឹកដល់លោក ទិន សៃ ជាស្ថាបនិក​គណ​បក្សកែទម្រង់កម្ពុជាថា គណបក្សនេះ ពុំទាន់បានចុះឈ្មោះក្នុងបញ្ជី គណបក្សនយោបាយ​នៅក្រសួងមហាផ្ទៃផ្លូវការនៅឡើយទេ។

ក្នុងរយៈពេលកន្លងមក​នេះ ក្រសួងមហាផ្ទៃពិនិត្យឃើញថា គណបក្សកែទម្រង់កម្ពុជា កំពុងធ្វើ​សក​ម្មភាពនយោបាយ នៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួន ដែលសកម្មភាពទាំងនេះ គឺជាការអនុវត្តបំពានទៅនឹងបញ្ញត្តិមាត្រា៩ និងបញ្ញត្តិមាត្រា១៩ថ្មី នៃច្បាប់ស្ដីពី គណបក្សន​យោ​បា​យ។

ដូច្នេះ គណបក្សកែទម្រង់កម្ពុជា ត្រូវបញ្ឈប់នូវរាល់សកម្មភាព នយោបាយនៅតាមមូលដ្ឋាន រហូត​ដល់គណបក្សនេះ បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ស្របតាម​ស្មារ​តី នៃលិខិតរបស់ក្រសួងមហាផ្ទៃ ដូចបានចុះក្នុងយោងខាងលើ៕ (ដោយ)៖ ឃួន សុភ័ក្រ

The logo of the newly formed opposition, the Cambodia Reform Party (CRP). Supplied
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម