Connect with us

ព័ត៌មានជាតិ

គិតត្រឹមដើមខែកក្កដានេះ ព្រះសង្ឃចំនួន៨៨អង្គ នៅខេត្តត្បូង​ឃ្មុំ រកឃើញវិជ្ជមានកូវីដ-១៩

បានផុស

នៅ

(ត្បូងឃ្មុំ)៖ ព្រះសង្ឃចំនួន៨៨អង្គ ដែលគង់នៅវត្តមួយចំនួន ក្នុងខេត្តត្បូងឃ្មុំ ត្រូវបានរកវិជ្ជមានកូវីដ-១៩ ចាប់តាំងពីចុងខែមិថុនា ដល់ដើមខែកក្កដា ឆ្នាំ២០២១នេះ។ នេះបើតាមលោក ហាក់ ហ៊ុន ប្រធា​ន​​មន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ។

លោក ហាក់ ហ៊ុន បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ គឺ​មាន​​ព្រះសង្ឃចំនួន៨៨អង្គ គង់នៅតាមបណ្ដាវត្តមួយចំនួន ដូចជា៖ នៅវត្តទួលទ្រាត្បូង និងវត្តទួល​ទ្រាជើងជាដើម ស្ថិតនៅភូមិ ទួលទ្រាត្បូង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីឆ្លង​លើ​ព្រះ​ស​ង្ឃ​ច្រើនជាងគេ ។

ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ លោក ហាក់ ហ៊ុន បានឲ្យដឹងបន្តថា បន្ទាប់ពីមាន​ករ​ណី​ឆ្លងលើសង្ឃ នៅវត្តទួលទ្រាត្បូងភ្លាមៗ អាជ្ញាធរខេត្ត មន្ទីរសុខាភិបាលខេត្ត និងរូបលោកផ្ទាល់ បានចុះទៅដល់ទីតាំងវត្ត ហើយមានវិធានការបិទខ្ទប់ នៅទីតាំងវត្តទួលទ្រាត្បូងនេះ ដោយដាក់ន​គរ​បាលការពារទីនោះផងដែរ។

អ្នកសារព័ត៌មានកម្ពុជាថ្មី បានទាក់ទងតាមទូរស័ព្ទ ទៅលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរ​សុ​ខា​ភិបាល​ខេត្ត​ត្បូងឃ្មុំ ដើម្បីបញ្ជាក់បន្ថែមជុំវិញករណីឆ្លងកូវីដ-១៩ ទៅលើព្រះសង្ឃនៅខេត្តត្បូង​ឃ្មុំ​នេះ តែទូរស័ព្ទចូលលើកទី១ លោកថាកំពុងជាប់ប្រជុំ និងទូរស័ព្ទចូលលើកទី២ លោកបានចុចជា​ប់​រ​វល់៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នគរបាល​កម្ពុជា សហការ​ជាមួយ​នគរបាល​កូរ៉េ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ មាន​និវេទន៍​ក្រហម​របស់​នគរបាល​អន្តរជាតិ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ គ្រោងធ្វើនៅថ្ងៃទី ០១ ខែឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ភ្លេចខ្លួនមួយភ្លែតសោះ កូនប្រុសពៅរបស់តារាប្រស Ken​ ពេញកំលោះស្ដូក

ព័ត៌មានជាតិ៣ ម៉ោង មុន

វឌ្ឍនភាពស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៧,៥%

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យការងារ អំពាវនាវពលករ ត្រូវជ្រើសរើសក្រុមហ៊ុនចុះបញ្ជីត្រឹមត្រូវ ចៀសវាងចាញ់បោកមេខ្យល់

Sokha Hotels

ព័ត៌មានពេញនិយម