Connect with us

ព័ត៌មានជាតិ

អតីត​អភិបាល​ខេត្តកោះកុង ប្រាប់​ពី​រោគា​ជំងឺ​៤​មុខ ​ក្នុង​សង្គម​ស្រដៀង​ជំងឺ​កូ​វីដ

បានផុស

នៅ

​ឯកឧត្តម យុទ្ធ ភូ​ថង អតីត​អភិបាល​ខេត្ត​កោះកុង និង​បច្ចុប្បន្ន​កាន់តំណែង​ជា​រដ្ឋលេខាធិកា​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ លើកឡើង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អំពី​រោគា​ជំងឺ​ចំនួន​៤​មុខ ​ក្នុងសង្គម​ ដែល​វា​ប្រហែល​នឹង​ជំងឺ​កូ​វីដ​ដែរ ប្រសិន​អ្នកណា​មាន​ជំងឺ​នេះ​ហើយ​វាសនា​មិនល្អ​ទេ​។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យ៉ាងណា​នោះ ឯកឧត្តម យុទ្ធ ភូ​ថង តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Kru Ta (​គ្រូ​តា​) នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២១ បាន​បង្ហោះ​ជា​សំណេរ​ដោយ​ភ្ជាប់​ជាមួយនឹង​រូបថត​ជា​ឯកសណ្ឋាន​មន្ត្រី​ជាន់ខ្ពស់​ផង​នោះ ជាង​៥​ម៉ោង​មុន​នេះ​ថា «​ថ្ងៃនេះ​សុំ​មួយ​រូប​អតីតកាល អ្នកដឹកនាំ ត្រូវ​ប្រុងប្រយ័ត្ន​កើត​ជំងឺ​ដែល​ខ្ញុំ​គិត​ថា​ប្រហែល​នឹង​កូ​វីដ​ដែរ​។​

​ឯកឧត្តម យុទ្ធ ភូ​ថង អតីត​អភិបាល​ខេត្តកោះកុង ពោល​ទៀតថា គឺ​ទី​១ ជំងឺ​ក្រសែភ្នែក​ខ្លី ឬ​មីញ៉ូម មើល​មិនឃើញ​អ្នក​ល្អ​ទេ មើល​ឃើញ​តែ​អ្នក​ខ្នេបខ្នើប​ជុំវិញ​ខ្លួន​បក្សពួក​ខ្លួន ឯ​អ្នកផ្សេង​ធ្វើ​ល្អ​យ៉ាងណា​ក៏​មិន​ឃើញ ទី​២- ស្លឹកត្រចៀក​ហ៊ឹង​មិនទាន់​ថ្លង់​ទេ តែ​ស្តាប់ឮ​តែ​ពាក្យ​សរសើរ ពាក្យ​អែបអប​ស្តាប់​មិន​ឮ​ទេ​ពាក្យ​ដែល​មិត្តភក្តិ ក្រុមការងារ​ដែល​ជួយ​យោបល់​ក្នុង​ន័យ​ស្ថាបនា​។​ ចំណែ​កឯ​ទី​៣- ជំងឺ​សម្ភារៈ ស្រា ស្រី​ពិឃាដ និង​ទី​៤​នោះ គឺ​ជំងឺ​ភ្លេចភ្លាំង ភ្លេច​អស់​ពេល​លំបាក​ហៅ​គ្នា​មក​ជុំ​បាន​ធំ​រស់​តែឯង មនុស្ស​ល្អ​អ្នក​ដែល​រួមសុខ​ជាមួយគ្នា​មើល​លែង​ស្គាល់​។ បើ​អ្នកមាន​ជំងឺ​នេះហើយ​ អនាគត​អ្នក​នឹង​មាន​វាសនា​មិនល្អ​ទេ ខ្ញុំ​មិនមែន​គ្រូទាយ​ទេ នេះ​ជា​លោក​នៃ​សច្ចៈ​ធម៌ នៃ​សីលធម៌ គុណធម៌ និង​ចរិយា​ធម៌​»​។​

​ឯកឧត្តម យុទ្ធ ភូ​ថង ត្រូវបាន​មហាជន​ស្គាល់ ព្រមទាំង​ចាត់ទុកថា ជា​បុគ្គល​ដែលមាន​បទពិសោធន៍​ការងារ​ខ្ពស់ និង​ទេពកោសល្យ​ស្នាដៃ​ដឹកនាំ​ការងារ​តាមរយៈ​ការគាំទ្រ​គ្រប់​មជ្ឈដ្ឋាន​ទូទៅ​រហូតដល់​ជោគជ័យ​ក្នុង​ជីវិត រហូតដល់​កាន់តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងពេល​បច្ចុប្បន្ននេះ​៕

​អត្ត​ប​ទ៖ សិរី​វឌ្ឍនៈ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម