Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​បក្សនយោបាយ​ទាំងអស់ ក្នុង​ពិភពលោក​គិតពី​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ

បានផុស

នៅ

​ការ​អំពាវនាវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើឡើង​នៅក្នុង​សុន្ទរកថា ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​កុម្មុយនីស្ត​ចិន និង​គណបក្សនយោបាយ​លើ​ពិភពលោក ដែល​រៀបចំឡើង​ក្រោម​ប្រធានបទ “​ការបំពេញ​ការងារ ដើម្បី​សុភមង្គល​ប​ជា​ជន​៖ ការទទួលខុសត្រូវរ​បស់​គណបក្សនយោបាយ​” ដែល​កិច្ចប្រជុំ​នេះ ធ្វើឡើង​តាម​តាម​ប្រព័ន្ធ​វីដេអូ នា​វេលា​ម៉ោង​ជិត​១០​យប់ ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២១​នេះ ដឹកនាំ​ដោយ​លោក ស៊ី ជីន​ពីង (Xi Jinping) អគ្គលេខាធិការ​គណបក្ស​កុម្មុយនីស្ត​ចិន និង​ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មាន​ប្រសា​ស​ន៍​នៅក្នុង​កិច្ចប្រជុំ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសា​ស​ន៍ ដោយ​សម្តែង​នូវ​ការអបអរសាទរ​យ៉ាង​ក្លៀវក្លា ចំពោះ​គណបក្ស​កុម្មុយនីស្ត​ចិន និង​ប្រជាជន​ចិន នៅក្នុង​ឱកាស​ដ៏​មហោឡារិក​នៃ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០០ នៃ​ការបង្កើត​គណបក្ស​កុម្មុយនីស្ត​ចិន និង​ការសម្រេចបាន​ដោយ​ជោគជ័យ​នូវ​គោលដៅ​១០០​ឆ្នាំ លើក​ទី​១ ក្នុង​ការកសាង​សង្គម​-​សេដ្ឋកិច្ច ប្រកបដោយ​វិបុលភាព​លើ​គ្រប់​វិស័យ​សម្រាប់​ប្រជាជន និង​ប្រទេស​ចិន​។

ជាមួយគ្នា​នោះ សម្តេច​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​លោក ស៊ី ជីន ពីង ដែល​បាន​ផ្តួចផ្តើម និង​រៀបចំ​កិច្ចប្រជុំ​កំពូល​រវាង​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន និង​គណបក្សនយោបាយ​លើ​ពិភពលោក​នេះ​។ លោក​ថា កិច្ចប្រជុំ​កំពូល​នេះ ពិត​ជាមាន​សារៈសំខាន់​ជា​អនក ក្នុង​ការបង្កើន​ភាពជិតស្និទ្ធ សាមគ្គីភាព និង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​គណបក្សនយោបាយ​នានា នៅលើ​ពិភពលោក ក្នុងអំឡុង​ពេលដែល​យើងទាំងអស់គ្នា​កំពុង​ប្រឈម​នឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​បង្ហាញជូន​ពិភពលោក​នូវ​ភាពជោគជ័យ​ជាទី​មោទនៈ​របស់​ប្រជាជន​ចិន ក្នុងការ​កំណត់​ជោគវាសនា​ប្រទេសជាតិ​របស់ខ្លួន តាមរយៈ​ការជំរុញ កិច្ចអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​នៃ​សង្គម​-​សេដ្ឋកិច្ច ជាពិសេស​លើ​វិស័យ​បច្ចេកវិទ្យា​ទំនើប និង​ការ​ប្រែក្លាយ​ប្រទេស​ចិន​ទៅជា​មហាអំណាច នៃ​ពិភពលោក​។ ការរក្សាបាន​នូវ​ស្ថិរភាព​នយោបាយ និង​ការចាត់ទុក​សុភមង្គល វិបុលភាព និង​សុខមាលភាព​របស់​ប្រជាជន​ជា​ស្នូល នៅក្នុង​ការសម្រេចចិត្ត​នយោបាយ​ធំៗ របស់​គណបក្ស​កុម្មុយនីស្ត​ចិន គឺជា​គំរូ​ដ៏​ល្អ​មួយ ដែល​គណបក្សនយោបាយ​ដទៃទៀត​នៅលើ​ពិភពលោក គប្បី​រៀនសូត្រ ។

ជាមួយគ្នា​នោះ ក្នុងនាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដឹកនាំ និង​កសាង​ប្រទេស​ចាប់ពី​ចំណុចសូន្យ សម្តេច​ពិតជា​អាច​យល់បាន​យ៉ាងច្បាស់​អំពី​ការតស៊ូ ការលះបង់ និង​ការខិតខំ​ពុះពារ​ដ៏​លំបាក​របស់​ប្រជាជន​ចិន និង​គណបក្ស​កុម្មុយនីស្ត​ចិន​។ សម្តេច​បន្តថា ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ គឺជា​តឹកតាង​ប្រវត្តិសាស្ត្រ​មួយ ដែល​បង្ហាញ​ឲ្យ​យើងទាំងអស់គ្នា បានឃើញ​ច្បាស់​ថា នរណា​ជា​មិត្ត​ល្អ​ពិតប្រាកដ ដែល​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​។ នៅក្នុង​បរិបទ​នេះ ប្រទេស​ទាំងអស់​លើ​ពិភពលោក​គួរ​ណាស់​តែ​រួមគ្នា​ជា​ធ្លុង​មួយ ដើម្បី​បុព្វហេតុ​មនុស្សជាតិ​។

ក្នុង​ស្មារតី​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ចូលរួម​ចែករំលែក​នូវ​ទស្សនៈ​មួយចំនួន​អំពី​តួនាទី​របស់​គណបក្សនយោបាយ ក្នុងការ​ឆ្លើយតប​ទៅនឹង​វិបត្តិ​សកល​នេះ ដើម្បី​គោលដៅ​នៃ​ការលើកកម្ពស់​សុភមង្គល វិបុលភាព និង​សុខមាលភាព​ប្រជាជន ដូចខាងក្រោម ៖

​ទីមួយ​៖ ការតម្កល់​ខ្ពស់​នូវ​អាយុជីវិត និង​ផលប្រយោជន៍​ប្រជាជន និង​ការគ្រោង​ខ្ពស់​សាមគ្គី ភាព និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដោយ​គោរព​ខ្ជាប់ខ្ជួន​នូវ​អធិបតេយ្យភាព និង ឯករាជ្យ​ជាតិ​នីមួយៗ​។ ក្នុងន័យនេះ គណបក្សនយោបាយ​ទាំងអស់ ទោះ​ជាមាន​និន្នាការ​ណាក៏ដោយ ត្រូវ​គិតពី​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ ដោយ​មិនត្រូវ​លុះ​ទៅនឹង​របៀបវារៈ​នយោបាយ​រយៈពេល​ខ្លី​នៃ​ការដណ្ដើម​អំណាច​ឱ្យខាងតែបាន តាម​គ្រប់​មធ្យោបាយ ដោយ​មិន​ខ្វល់​អំពី​សន្តិភាព ស្ថិរភាព អធិបតេយ្យ​ជាតិ និង​សុខទុក្ខ​របស់​ប្រជាជន​នោះឡើយ​។ ក្នុង​កាលៈទេសៈ​ពោរពេញ​ដោយ​ភាព​ប្រឈម​ដ៏​ស្រួចស្រាល់​នេះ គណៈបក្សនយោបាយ​គួរតែ​ប្រកាន់យក​នូវ​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ជាតិ និង​ប្រជាជន ព្រមទាំង​បញ្ឈប់​ឱ្យបាន​នូវ​វប្បធម៌ និង​ឥរិយាបទ​ច្រណែនឈ្នានីស ចាំតែ​មើលបំណាំ ចោទប្រកាន់ និង​រិះគន់​គ្មាន​មូលដ្ឋាន ដោយ​ជំនួស​មកវិញ​នូវ​ឥរិយាបថ​បែប​ស្ថាបនា​និយម និង​ស្មារតី​នៃ​កិច្ចសហការ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​មនុស្សជាតិ និង​ប្រជាជន ទាំង​ក្នុង​ក្របខណ្ឌ​ពិភពលោក ក៏​ដូច ជា​ក្នុងប្រទេស​នីមួយៗ ។

​ទី​ពីរ​៖ ការរួបរួម​គ្នា​សង្គ្រោះ​អាយុជីវិត​មនុស្សជាតិ តាមរយៈ​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ឱ្យ បាន​ជោគជ័យ​។ គន្លឹះ​ដ៏​សំខាន់​មួយ​នៅ​កិច្ចប្រឹងប្រែង​ដើម្បី​គោលដៅ​នេះ គឺ​ការចែករំលែក​វ៉ាក់សាំង និង​ការចាត់ទុក​វ៉ាក់សាំង​ជា​ទំនិញ​សាធារណៈ ដោយ​ប្រកាន់យក​នូវ​គោលការណ៍ “​វ៉ាក់សាំង​ពហុភាគី និយម​” ទាំង​ក្នុង​ដំណើរ​ការផលិត ចែកចាយ និង​ប្រើប្រាស់​។

​ក្នុងន័យនេះ សម្តេច​បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​យកចិត្តទុកដាក់​ជួយ​គាំទ្រ​យ៉ាង ក្លៀវក្លា​ដល់​កម្ពុជា តាមរយៈ​ការ​ផ្តល់ជំនួយ​, ទាំង​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​, និង​ជាពិសេស ជំនួយ​ជា វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩, ព្រមទាំង​ការជួយ​សម្របសម្រួល និង​ការផ្ដល់​អាទិភាព​ដល់​កម្ពុជា ចំពោះ​រាល់​ការបញ្ជាទិញ​វ៉ាក់សាំង ក្នុង​ស្មារតី​មិត្តភាព និង​សាមគ្គីភាព ដោយ​ឥត​លក្ខខណ្ឌ ដូច​ពាក្យ ស្លោ​កថា “​មិត្ត​ល្អ ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន” ។

ទី​បី​៖ នៅពេលដែល​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ថមថយ​នាពេលខាងមុខ ការគិតគូរ​ទៅលើ​ការ​ងើប ឡើងវិញ​នៃ​សង្គម​-​សេដ្ឋកិច្ច គឺជា​កិច្ចការ​មួយ​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​។ ប្រការនេះ នឹង​ទាមទារ​ឱ្យមាន​ការលើកកម្ពស់​យ​ន្ត​ការ​ទ្វេភាគី និង​ពហុភាគី​និយម​ផ្សេងៗ ដូចជា គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ដែលជា​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ឈ្នះ​-​ឈ្នះ​មួយ​ដ៏​សំខាន់ ក្នុងការ​លើកកម្ពស់​ស​ង្គ​ម​-​សេដ្ឋកិច្ច និង វិបុលភាព​នៃ​ប្រទេស​នៅក្នុង​តំបន់ និង​ពិភពលោក តាមរយៈ​ការជំរុញ​រំហូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​។

នៅក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​ជាថ្មី​ម្ដងទៀត​នូវ​ការគាំទ្រ​យ៉ាង​មុតមាំ​ចំពោះ “​គំនិត​ផ្តួច ផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​” ដែល​នឹង​នាំមក​នូវ​វិបុលភាព និង​សុភមង្គល ជូន​ដល់​ប្រជាជន​នៅក្នុង​បណ្តា​ប្រទេស និង​តំបន់ ស្ថិតក្រោម​វិសាលភាព​នៃ​គំនិត​ផ្តួចផ្តើម​នេះ នៅក្នុង​បរិបទ នៃ​ការ​ងើបឡើង​វិញ នៃ​សង្គម​-​សេដ្ឋកិច្ច ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​ស្រាកស្រាន្ត​៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម