Connect with us

ព័ត៌មានជាតិ

បំបែកសំណុំរឿងឃាតកអាយុ​ទើប ១៨ ឆ្នាំ ចាក់សម្លាប់គូកន​ពេល​កំពុ​ងផឹកស៊ី

បានផុស

នៅ

សៀមរាប៖ សមត្ថកិច្ចបើកការស៊ើបអង្កេត រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពហិង្សា បណ្តាលឲ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរបួស រួចគេចខ្លួន។

លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងនៅ​ថ្ងៃទី៦ ខែកក្កដាឆ្នាំ២០២១នេះថា ដោយទទួលបានបទបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងសម្របសម្រួលនីតិវិធីដោយ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រមទាំងសហការណ៍ជាមួយលោក វរសេនីយ៍ទោ តាំង លីហេង អធិការ នគរបាលស្រុកជីក្រែង បានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ជិន វណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា ការឃាត់នេះពាក់ព័ន្ធករណីឃាតកម្ម កាលពីវេលាម៉ោង ២២:០៥នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។

គួរបញ្ជាក់ថា នៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២២និង ០៥នាទី មានករណីឃាតកម្មត្រង់ចំណុចភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប បង្កឡើងដោយជនសង្ស័យ ឈ្មោះ ជិន វណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ បានផឹកស៊ីជាមួយជនរងគ្រោះ ០២នាក់ ០១.ឈ្មោះ រិន លាប ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរ ធ្វើស្រែ ០២. ឈ្មោះ រុន ដូង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ធ្វើស្រែ។ អ្នកទាំង ០២ រស់នៅភូមិកើតហេតុខាងលើ ដោយពេលកំពុងផឹកស៊ីនោះ ក៏មានទំនាស់ពាក្យសម្តីនិងគ្នា ជនសង្ស័យ ឈ្មោះ ជិន វណ្ណា បានយកកាំបិតចុងស្រួចពណ៌សដែលហាន់សាច់ខ្លែម ចាក់មកលើជនរងគ្រោះ ឈ្មោះ រិន លាប ១កាំបិត ត្រូវចង្កេះ និងចាក់ជនរងគ្រោះ ឈ្មោះ រុន ដូង ត្រូវចុងដង្ហើម ១កាំបិត ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យបានរត់គេចខ្លួនបាត់។

ចំណែកជនរងគ្រោះទាំង២នាក់ខាងលើ ត្រូវបានបងប្អូនដឹកយកទៅពេទ្យទាំងយប់ បានពាក់កណ្តាលផ្លូវ ជនរងគ្រោះ ឈ្មោះ រុន ដូង បានស្លាប់ នៅសល់ជនរងគ្រោះឈ្មោះ រិន លាប រងរបួសធ្ងន់ កំពុងព្យាបាល នៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង បានដឹកនាំកម្លាំង សហការណ៍ជាមួយកម្លាំងអធិការនគរបាលស្រុកជីក្រែង ធ្វើការ ស្រាវជ្រាវ និងស៊ើបអង្កេត រហូតដល់ម៉ោង ១៦ និង ០០នាទី ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២១ ទើបឃាត់ ខ្លួនជនសង្ស័យ ឈ្មោះ ជិន វណ្ណា ដែលកំពុងលាក់ខ្លួនក្នុងព្រៃបានតែម្តង ក្រោយធ្វើការ ឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ជិន វណ្ណា បានឆ្លើយ សារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ករណី ខាងលើនេះ ពិតប្រាកដមែន ។បច្ចុប្បន្បនេះ ជនសង្ស័យ កំពុងត្រូវបានកម្លាំង ជំនាញរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម