Connect with us

ព័ត៌មានជាតិ

ខេត្តឧត្ដរមានជ័យ រកឃើញអ្នកឆ្លងកូវីដ ចំនួន៨៧ករណីបន្ថែម

បានផុស

នៅ

នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តឧត្តរមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៨៧នាក់ បន្ថែមទៀត ដោយគិតត្រឹមម៉ោង១៧និង៣០នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ ។

ខេត្តឧត្តរមានជ័យ មានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន១,០៩៥ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៩៧៣ករណី និងករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ចំនួន១២២ ករណី និងបានព្យាបាលជាសះស្បើយចំនួន២០១នាក់ កំពុងសម្រាកព្យាបាលចំនួន ៨៩១នាក់ និងស្លាប់ចំនួន ០៣នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្ត សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋបន្តចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការនានារបស់ក្រសួងសុខា​ភិបាល ​និងវិធានការ.៣ការពារ: ត្រូវពាក់ម៉ាស់ត្រូវលាងដៃជាមួយសាប៊ូ ឬជែលនិងត្រូវរក្សាគម្លាតសុវត្ថិភាព កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា.ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕

អត្ថបទ ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម